ល្អាងភ្នំព្រះឥន្ទលក់លត សក្កានុពលទេសចរណ៍ថ្មីរបស់ខេត្តប៉ៃលិន
ល្អាងភ្នំព្រះឥន្ទលក់លត ដែលមានទីតាំងស្ថិតក្នុងភូមិស្រះពីរតាឈាន ឃុំអូរអណ្តូង ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ជាល្អាងភ្នំដែលកើតឡើងពីធម្មជាតិ ដោយមិនមានស្លាកស្នាមអ្វីបន្សល់ទុកនៅក្នុងល្អាងនោះទេ។ ល្អាងភ្នំមានសភាពធំទូលាយ ដែលអាចមានមនុស្សចូលទស្សនាបានចន្លោះចាប់ពី ៥០ ទៅ ១០០នាក់។ ល្អាងភ្នំព្រះឥន្ទលក់លត មានភាពស្រស់ស្អាត ទាំងផ្នែកខាងក្នុងល្អាងភ្នំ និងទេសភាពនៅជុំវិញភ្នំផងដែរ។សម្រួលដោយ ទៀង បុណ្ណរី