អភិបាលខេត្តមណ្ឌលគិរី ក្រើនរំលឹកដល់មេឃុំ ចៅសង្កាត់ សូមកុំរពឹសដៃចុះហត្ថលេខាលើឯកសារដី ដោយមិនមានការត្រួតពិនិត្យច្បាស់លាស់
មណ្ឌលគិរី៖ ឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគិរី បានមានប្រសាសន៍ ក្នុងពិធីប្រកាស សុពលភាពសមាជិកក្រុមប្រឹក្សាសង្កាត់ ស្ពានមានជ័យ អាណត្តិទី៥ ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម ណយ ស្រូន សមាជិកព្រឹទ្ធសភាប្រចាំភូមិភាគ៨ លោក អភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាពពាក់ព័ន្ធ កងកម្លាំងប្រដាប់អាវុធ អាជីវករ និងប្រជាពលរដ្ឋជាច្រើនរូប នៅសាលាសង្កាត់ ស្ពានមានជ័យ ស្ថិតនៅក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី នារសៀលថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២២។ ឯកឧត្តម ថង សាវុន អភិបាលខេត្ត បានមានប្រសាសន៍ថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សានៅថ្នាក់ឃុំ សង្កាត់ គឺជាការជំរុញកិច្ចដំណើរការអនុវត្តកំណែទម្រង់ វិមជ្ឈការ និងវិសហមជ្ឈការ នៅរដ្ឋបាលថ្នាក់ ក្រោមជាតិ ដែលកំណែទម្រង់នេះបានដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់អភិបាលកិច្ចនៅថ្នាក់ឃុំ សង្កាត់ តាមគោលការណ៍អភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់មូលដ្ឋាន។ ឯកឧត្តម បញ្ជាក់ថា ដើម្បីធានាបាននូវប្រសិទ្ធភាពនៃការផ្ដល់សេវានានានៅមូលដ្ឋាន ក្រុមប្រឹក្សាអាណត្តិថ្មី ត្រូវខិតខំយកចិត្ត ទុកដាក់អនុវត្តតួនាទី ភារកិច្ចរបស់ខ្លួនក្នុងការផ្តល់សេវា សាធារណៈនានាជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន របស់ខ្លួនឱ្យបានល្អប្រសើរប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ និងកែលម្អឥរិយាបថក្នុងការប្រាស្រ័យទាក់ទង ជាមួយប្រជាពលរដ្ឋ ដោយតម្លាភាព គណនេយ្យភាព និងយុត្តិធម៌ ដោយមិនត្រូវមានការរើសអើង ការបែងចែកបក្ខពួក គ្រួសារនិយម និងនិន្នាការនយោបាយ ដើម្បីបង្កើនជំនឿទុកចិត្ត និងការគាំទ្រពី ប្រជាពលរដ្ឋ ព្រមទាំងត្រូវអនុវត្តឱ្យស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តកំណត់។ ឯកឧត្តម បញ្ជាក់ថា ដើម្បីធានាបាននូវប្រសិទ្ធភាពនៃការផ្ដល់សេវានានានៅមូលដ្ឋាន បញ្ហាគន្លឹះសំខាន់គឺការ បំពេញតួនាទី ភារកិច្ចរបស់តួអង្គស្នូល សំខាន់ចំនួន០៥ គឺ (១)មេឃុំ ចៅសង្កាត់, (២)ស្មៀនឃុំ សង្កាត់, (៣)ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ (៤)មណ្ឌលសុខភាព ឬប៉ុស្តិ៍សុខភាព និង(៥)មេភូមិ។ ដូច្នេះ ខ្ញុំសូមស្នើឱ្យតួអង្គទាំង ០៥ខាងលើនេះ ខិតខំយកចិត្តទុកដាក់អនុវត្តតួនាទី ភារកិច្ចរបស់ខ្លួន ក្នុងការផ្តល់ សេវាសាធារណៈនានា ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួនឱ្យបានល្អប្រសើរ ប្រកបដោយក្រមសីលធម៌ វិជ្ជាជីវៈ និងកែលម្អឥរិយាបថក្នុងការប្រាស្រ័យទាក់ទងជាមួយប្រជាពលរដ្ឋ ដោយតម្លាភាព គណនេយ្យភាព និងយុត្តិធម៌ ដោយមិនត្រូវមានការរើសអើង ការបែងចែកបក្ខពួក គ្រួសារនិយម និង និន្នាការនយោបាយ ដើម្បីបង្កើនជំនឿទុកចិត្ត និងការគាំទ្រពីប្រជាពលរដ្ឋ ព្រមទាំងត្រូវអនុវត្តឱ្យស្របតាម ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តកំណត់។ សូមបញ្ជាក់ថា សមាសភាពជាប្រធានក្រុមប្រឹក្សាសង្កាត់ និងសមាជិកក្រុមប្រឹក្សាសង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី អាណត្តិទី៥នេះ រួមមាន៖ ទី១.លោក គុជ ម៉េង ធូ ជាប្រធានក្រុមប្រឹក្សា សង្កាត់ ទី២. លោកស្រី ជឹម ចាន់ ជាសមាជិកក្រុមប្រឹក្សាសង្កាត់ ទី៣. លោក សុខ សារឿន ជាសមាជិក ក្រុមប្រឹក្សាសង្កាត់ ទី៤. លោក ពេជ្រ ស៊ីនឿន ជាសមាជិកក្រុមប្រឹក្សាសង្កាត់ និងទី៥. កញ្ញា អ៊ន គឹមហ៊ន ជាសមាជិកក្រុមប្រឹក្សាសង្កាត់៕សម្រួលដោយ ទៀង បុណ្ណរី