សារ​លោក​ឧត្តមសេនីយ៍ឯកហ៊ុនម៉ាណែតសូមបងប្អូនចូលរួមអនុវត្តនូវវិធានសុខាភិបាលក្នុងការទប់ស្កាត់ការឆ្លងនៃជំងឺកូវីដ-១៩​ដើ​ម្បីការពារខ្លួន​យើងគ្រួសារយើ​ងនិងសង្គមជាតិ​យើង

សារលោកឧត្តមសេនីយ៍ឯកហ៊ុនម៉ាណែតអគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទនិងជាមេបញ្ជាការកងទ័ពជើងគោកត្រូវបានបានបង្ហោះលើផេកហ្វេសប៊ុកផ្លូវការនាព្រឹកថ្ងៃទី២៤ខែកុម្ភៈឆ្នាំ២០២១នេះ ស្របពេលដែលស្ថានភាពនៃការឆ្លងជំងឺកូវីដ-១៩ក្នុងសហគមន៍«ព្រឹត្តិការណ៍២០កុម្ភៈ» កំពុងមានការឆ្លងរីករាលដាលគួរឲ្យព្រួយបារម្ភសូមឱ្យប្រជាពលរដ្ឋចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ដោយលោកបានបញ្ជាក់ថាក្នុងកាលៈទេសៈនៃការរីករាលដាលក្នុងសហគមន៍នៃជំងឺកូវីដ-១៩ នាពេលនេះសូមបងប្អូនចូលរួមអនុវត្តនូវវិធានសុខាភិបាលក្នុងការទប់ស្កាត់ការឆ្លងនៃជំងឺកូវីដ-១៩ ដើម្បីការពារខ្លួនយើង គ្រួសារយើង និងសង្គមជាតិយើងព្រោះការប្រយុទ្ធប្រឆាំងនិងជំងឺឆ្លងដ៏សាហាវនេះ គឺផ្តើមចេញពីខ្លួនយើងដើម្បីការពារខ្លួនយើងនិងអ្នកនៅជុំវិញខ្លួនយើង។គិតត្រឹមព្រឹកថ្ងៃទី២៤ខែកុម្ភៈឆ្នាំ២០២១នេះបានចេញសេចក្តីប្រកាសព័ត៌មានថាបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ចំនួន៤០នាក់ថ្មីទៀតដែលក្នុងនោះមាន៣៨នាក់ជាករណីឆ្លងសហគមន៍ក្នុង «ព្រឹត្តិការណ៍២០កុម្ភៈ» និង២នាក់ជាករណីនាំចូលពីក្រៅប្រទេស៕

អត្ថបទដែលជាប់ទាក់ទង