ច្រករបៀងសំយ៉ោងរងការរិះគុណពីឈ្មួញដឹកបន្លែដែលបង់លុយផ្លូវច្រេីនកកន្លែង
ខេត្តស្វាយរៀង ៖ ថ្មីៗ នេះឈ្មួញរកស៊ីដឹកបន្លែគ្រឿងទេសតាមរថយន្តកូរ៉េមិនបញ្ចេញឈ្មោះបានត្អូញត្អែចំពោះការបង់លុយផ្លូវច្រេីនកន្លែង បានអោយអង្គភាព TNM TV online ដឹងថា៖
រូបគាត់ក៏ដូចជាអ្នកផ្សេងទៀតបានជួបនូវបញ្ហាយ៉ាងធ្ងន់ធ្ងរ ដែលប្រទេសយេីង ប្រឈមការវាយលុកពីជំជឺកូវីដ ១៩ មិនអាចរកសុីកេីតតាមច្រករបៀងសំយ៉ោងនេះ តែស្របពេលរដូវកាលទេីបតែមានសេរីភាពឡេីងវិញក៏ចេញបន្តមុខរបរចាស់សាជាថ្មី លោកបានត្រេកអរណាស់ ហេីយក៏សូមអរគុណដល់សម្តេច នឹងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់។ ក្នុងនេះដែរ លោកបានសូមសំណូមពរដល់ លោក រស់ ភឿន មេប៉ុស្តិ៍នគបាលការពារព្រំដែនគោកសំយ៉ោង ជួយបន្ធូរបន្ថយដល់ពួកគាត់ខ្លះទៅ ទំនិញនាំចូលគ្រឿងទេសបន្លែរបស់ពួកគាត់មិនមានការលាក់បាំងនោះទេយកមកលក់ផ្គត់ផ្គង់ប្រចាំថ្ងៃតែមួយថ្ងៃមួយថ្ងៃប៉ុណ្ណោះ ដោយបច្ចុប្បន្ន សម្តេច អគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយកមន្រ្តី ជាប្រមុខរាជរដ្ឋាភិបាល កំពង់សម្រួលបញ្ជូនគ្រូពេទ្យស្ម័គ្រចិត្តដល់លំនៅឋានប្រជាពលរដ្ឋ ដោយបញ្ចាក់យ៉ាងច្បាស់ៗ សម្តេចស្រលាញ់ពលរដ្ឋ បានយកចិត្តទុកដាក់ខ្ពស់បំផុត នៅប្រយោជន៍រួមគ្រប់វិស័យសាធារណៈ ក្នុងការរស់នៅរបស់ប្រជាពលរដ្ឋសព្វថ្ងៃនេះ។ ប្រភពប្រជាពលរដ្ឋបានបន្ថែមថា ផ្លូវច្រកសំយ៉ោង បានបន្ថែមកន្លែងបង់លុយ មួយទៀត រាល់ការមានទំនិញចេញចូល រួមមាន៣កន្លែង មន្រ្តីនគបាលប៉ុស្តិ៍ការពារព្រំដែន មន្រ្តីយោធារ និងជនស៊ីវិលពីនាក់ទៀតគេបានដឹងថាជាកូនចៅគយដាក់ចាំយកលុយទាំងយប់ថ្ងៃ ឥឡូវបានសង់តូបរួចហេីយដែរ ចំពោះទំនិញឆ្លងកាត់រថយន្តខ្នាតយក្សរាប់សិបគ្រឿងមិនដែលមានការត្រួតពិនិត្យនោះទេ រីឯមេធំនៅច្រកអន្តរជាតិព្រៃវល្លិ៍ គឺលោក ចាន់ តារ៉ា ជាមេគយ ពាក់ព័ន្ធករណីនេះ អង្គភាពយេីងមិនទាន់មានការបំភ្លឺពីលោក ចាន់ តារ៉ា និង លោក រស់ ភឿន បាននៅឡើយ។ បន្ទាប់ពីទទួលបានសេចក្តីរាយការណ៍ខាងលើអង្គភាពយើងខ្ញុំក៏បានចុះផ្តិតយករូបភាពដែលជាសកម្មភាពទំនិញឆ្លងដែនទៅក្រៅប្រទេសនៅចំណុចព្រំប្រទល់កម្ពុជាវៀតណាម តាមច្រករបៀងសំយ៉ោងស្ថិតនៅភូមិសំយ៉ោង ឃុំសំយ៉ោងស្រុកកំពង់រោទិ៍ខេត្តស្វាយរៀងបានឃើញរថយន្តខ្នាតយក្សច្រេីនគ្រឿងជាប្រភេទយីឌុបវេអងបានដឹកទំនិញយកទៅចូលស្តុកនៅឃ្លាំងជាប់នឹងប៉ុស្តិ៍នគការពារព្រំដែនគោកសំយ៉ោង មានការផ្លាស់ប្ដូរជាប្រភេទបាវដេីម្បី រង់ចាំរថយន្តវៀតណាមមកសាងចូលទៅប្រទេសវៀតណាម។ ជុំវិញករណីទំនិញមេឈ្មួញនាំចេញក្រៅប្រទេសនេះ អង្គភាព TNM TV online យើងខ្ញុំ មិនអាចបញ្ជាក់បានទេ តើថាទំនិញនោះបានបង់ពន្ធគ្រប់គ្រាន់និងចុះបញ្ជីការបានត្រឹមត្រូវដែរឬយ៉ាងណានោះទេ គោលបំណងផ្សព្វផ្សាយដើម្បីនាំដំណឹងជម្រាបជូនដល់ថ្នាក់លេី ស្ថាប័នពាក់ព័ន្ធនិងអាជ្ញាធរជំនាញបានជ្រាប ជៀសវាងមានមតិកន្ទេលធំបន្លំដេក៕
ដោយ រស់ សមឿន TNM 25 ៕ សម្រួលដោយ ទៀង បុណ្ណរី