ប្រជាពលរដ្ឋ បានទទួលអំណោយ ពីមូលនិធិសប្បុរសធម៌ នៃក្រុមហ៊ុន អចលនទ្រព្យស្នាមញញឹមថ្មី

សៀមរាបៈ កាលពីថ្ងៃទី 22 ខែមិថុនា ឆ្នាំ2022 កន្លងទៅនេះ លោកអគ្គនាយក នៃក្រុមហ៊ុនអចលនទ្រព្យស្នាមញញឹមថ្មី ឯ.ក ដែលមានលោក ទិត ណាគ្រី លោក ម៉ី សាវុធ នាយកទីផ្សារ លោក ខេង ឃា នឹង លោក អ៊ុក សារុន បានដឹកនាំក្រុមការងារចុះចែកអំណោយជូនដល់គ្រួសារ ជនពិការ និង គ្រួសារក្រីក្រ ចំនួន10 គ្រួសារ នៅភូមិគោកមន ឃុំដំដែក និងភូមិខ្ចាស់ ឃុំខ្ចាស់ ស្រុកសូទ្រនិគម ខេត្តសៀមរាប។ ក្នុងឪកាសនេះដែរ លោក ទិត ណាគ្រី ជាអគ្គនាយក ក្រុមហ៊ុនអចលនទ្រព្យស្នាមញញឹមថ្មី បានមានប្រសាសន៍ថា យើងទាំងអស់គ្នាជាកូនខ្មែរ ត្រូវចេះស្រឡាញ់គ្នា ជួយគ្នាទៅវិញទៅមក ព្រោះយើងជ្រកក្នុងដំបូលសន្តិភាពតែមួយ ថ្វីត្បិត ជាអំណោយបន្តិចបន្តួចពិតមែនក្តី តែជាទឹកចិត្ត អាណិតស្រលាញ់ ទៅដល់បងប្អូនជនរួមជាតិតែមួយ បងប្អូនខ្លះដែលទីទាល់ និងខ្វះខាត យើងជួយចែករំលែកនៅអ្វីដែលខ្លួនមាន ដើម្បីរួមចំណែកជួយសង្គមជាតិបានមួយជ្រុងតូចសម្រាលដល់បន្ទុកគ្រួសារខ្លះៗ។ លោកបានបន្តទៀតថា កម្មវិធីមូលនិធិសប្បុរសធម៌នេះ ជាទឹកចិត្តសាមគ្គីគ្នារបស់ក្រុមការងារទាំងអស់ នៃក្រុមហ៊ុន អចលនទ្រព្យស្នាមញញឹមថ្មី ដែលកន្លងមកក៏បានធ្វើសកម្មភាពមនុស្សធម៌នៅតាមបណ្តានានាដូចជា ខេត្ដតាកែវ ព្រៃវែង កំពង់ធំ និងខេត្ដសៀមរាប ហើយពួកយើងក៏នឹងបន្ដជួយដល់បងប្អូនដែលមានជីវភាពខ្វះខាត នៅតាមបណ្ដាខេត្ដផ្សេងៗផងទៀត ។
សូមបញ្ជាក់ថា អំណោយនៃ មូលនិធិសប្បុរសធម៌រដែលយកមកចែកជូនក្នុងមួយគ្រួសារៗ មានដូចជា÷ អង្ករ 50 គីឡូក្រាម ត្រីខ2កេះ មី2កេះ ទឹកដោះគោ2កេះ អំបិល ប៊ីចេង ស្ករ ទឹកត្រី ទឹកស៊ីអ៊ីវ សាប៊ូ ទឹកសុទ្ធ ប្រេងកូឡា និងថវិកាក្នុងមួយគ្រួសារ 15 ម៉ឺនរៀល។ ជាចុងក្រោយ ពីទូរទស្សន៍អនឡាញ ធីអិនអឹម ក៏ដូចជាប្រជាពលរដ្ឋ ដែលមានសមាណចិត្តដូចគ្នា សូមគោរពនិងអរគុណនូវទឹកចិត្តជ្រះថ្លានេះ ដើម្បីជាការចូលរួមមួយចំណែកជាមួយរាជរដ្ឋាភិបាល កាត់បន្តយភាពក្រីក្រមួយកំរិតផងដែរ ហើយក៏សូមជូនពរ បងប្អូនក្រុមការងារនៃក្រុមហ៊ុន អចលនទ្រព្យស្នាមញញឹមថ្មី ទទួលបាននូវភាពរីកចម្រើន ដើម្បីបន្តកិច្ចការមនុស្សធម៌នេះជារៀងរហូត៕សម្រួលដោយ ទៀង បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង