សម្រស់​សហគមន៍តំបន់ការពារធម្មជាតិដាតាវឹក


ខេត្តព្រះវិហារ៖ សហគមន៍តំបន់ការពារធម្មជាតិដាតាវឹក មានទីតាំងក្នុងភូមិ មហាផល ឃុំឈានមុខ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ ។ ទីនោះមានតំបន់ទេសភាពស្រស់ស្អាត ធម្មជាតិសំខាន់ ដូចជាពើងតាទួន ពើងកង្កែប ពើងទឹកស្រក់ ផ្កាព្រៃ ផ្លែឈើព្រៃ ទឹកធ្លាក់ដាតាវឹក និងកន្លែងស្អាតៗជាច្រើនទៀត ។សហគមន៍មួយនេះបានបង្កើតឡើងជាង២ឆ្នាំហើយ តែមិនទាន់ទទួលភ្ញៀវទេសចរនៅឡើយទេ អីចឹងអាចថានេហជាទីតាំងថ្មីរបស់ក្រុមយើងដែរ ដែលចូលចិត្តភាពរួសរាយរបស់សហគមន៍ ព្រៃឈើធំ សត្វព្រៃ និងទេសភាពស្អាតតាមដងផ្លូវ យើងធានាថាទីនោះពិតជាធនធានដែលលាក់ខ្លួន នៅផ្នែកមួយនៃភ្នំត្បែង ។ ចង់ដឹងថាទីនោះស្រស់ស្អាតប៉ុនណា អ្នកមើលរូបភាពបាន ។ Credit: Solo Landscapes ប្រភព​:ក្រសួង​បរិស្ថាន​

អត្ថបទដែលជាប់ទាក់ទង