ស្ថានីយផូស៊ីលសត្វសមុទ្រ ភ្នំចង្ក្រានយក្ស ខេត្តឧត្តរមានជ័យ
ខេត្តឧត្តរមានជ័យ៖ ភ្នំចង្ក្រានយក្សមានភ្នំចំនួន៣នៅក្បែរៗគ្នាដូចមុំចង្ក្រាន នៅក្នុងស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ក្នុងតំបន់ការពារទេសភាពបន្ទាយឆ្មារ។ ក្រុមការងារបានពិនិត្យភ្នំមួយដែលនៅជាប់និងថ្នល់គ្រួសក្រហមក្នុងចំណោមភ្នំ៣នៃភ្នំចង្ក្រានយក្ស។ តាមរយៈផែនទីភូគព្ភសាស្ត្រនៃព្រះរាជាណាចក្រកម្ពុជា មានអក្សរសំគាល់ PLS ដែមមានអាយុកាលស្ថិតនៅក្នុងសម័យកាល Permian (២៥១-២៩៩លានឆ្នាំ) ក្នុងស័ក Paleozoic។ យើងបានពិនិត្យផ្នែកខាងលិចភ្នំ ដោយដើរឆ្លងកាត់ពីខាងជើងឈៀងខាងលិចទៅលើភ្នំ និងចុះមកខាងត្បូងឈៀងខាងលិច។ តាមរយៈការពិនិត្យផ្នែកមួយនៃភ្នំនេះ យើងបានជួបពពួកសត្វគ្រីណូអ៊ីត Crinoids ច្រើនជាងគេ ដែលប្រទះឃើញចាប់ពីជើងភ្នំឡើងទៅលើភ្នំ។