រត់គេចខ្លួនរយៈពេល៦ឆ្នាំដីការតាមចាប់ខ្លួនករណីឃាតកម្មនៅខេត្តរតនគិរីមកចងកធ្វើអត្តឃាតសម្លាប់ខ្លួននៅផ្ទះសំណាក់ឡាក់គីស្តារក្នុងក្រុងស្ទឹងត្រែង

ខេត្តស្ទឹងត្រែង: បុរសម្នាក់ជបានរត់គេចខ្លួនអស់រយ:ពេល៦ឆ្នាំ ដោយមានដីការតាមចាប់ខ្លួន ពីបទព្រហ្មទណ្ឌឃាតកម្មគិតទុកជាមុន(សម្លាប់មនុស្ស) ប៉ុន្តែចុងក្រោយអស់ល័ក្ខមកចងកសម្លាប់ខ្លួនក្នុងបន្ទប់ផ្ទះសំណាក់ដែលមានយីហោឡាក់គីស្តារ ដោយពុំដឹងពីមូលហេតុ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង1 និង 10 នាទីថ្ងៃទី 20 ខែកុម្ភៈឆ្នាំ 2021 ស្ថិតនៅក្នុងភូមិត្រពាំងព្រីង សង្កាត់ស្ទឹងត្រែង ក្រុង ខេត្តស្ទឹងត្រែង ។

តាមដីការពីតុលាការខេត្តរតនៈគិរី បានឲ្យដឹងថា ជនរងគ្រោះ ដែលបានធ្វើធ្វើអត្តឃាតសម្លាប់ខ្លួនខាងលើនោះមានឈ្មោះ មៀង សឹម ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិទំពួន មានមុខរបរធ្វើចំការ មានស្រុកកំណើតរស់នៅភូមិ លុងឃុង ឃុំលុងឃុង ស្រុកបរកែវ ខេត្តរតនៈគិរី ។ ចំណែកឳពុកមានឈ្មោះ រីវ មៀង និងម្តាយមានឈ្មោះ សួង អាំ ជនជាតិទំពួន និងប្រពន្ធជនរងគ្រោះមានឈ្មោះ កា មានកូនចំនួន២នាក់ រស់នៅក្នុងបន្ទុក ។ តាមដីការតុលាកាដដែលបានឲ្យដឹងទៀតថា ជនរងគ្រោះបានរត់គេចខ្លួនចេញពីខេត្តរតនៈគិរី ខណៈដែលសមត្ថកិច្ចកំពុងតាមចាប់ខ្លួនតាមដីការបង្គាប់ ចេញដោយលោក សួស ឡា ចៅក្រមស៊ើបសួរ នៃអយ្យការអមសាលាដំបូងខេត្តរតនៈគិរី ដោយជនរងគ្រោះ ត្រូវបានខាងតុលាការ បានដាក់ឲ្យនៅក្រោមការត្រួតពិនិត្យ ពីបទឃាតកម្មគិតទុកជាមុន ដែលបានប្រពឹត្តនៅភូមិលុងឃុង ឃុំលុង
ឃុង ស្រុកបរកែវ ខេត្តរតនៈគិរី កាលពីថ្ងៃទី០៦ ខែកុម្ភះ ឆ្នាំ២០
១៤ ។ ក្នុងបទល្មើសបានចែងក្នុងបទបញ្ញត្តិមាត្រា២០០ នៃក្រមព្រហ្មទណ្ឌបទល្មើសឧក្រិដ្ឋ ត្រូវជាប់ពន្ធនាគា ពី១០ ទៅ១៥ឆ្នាំ ត្រូវបានជនសង្ស័យរត់គេចខ្លួនបាត់តាំងពីឆ្នាំ ២០១៤រហូតមកដល់ឆ្នាំ២០២១នេះ។

ជុំវិញក្នុងរឿងបុរស់ចងកសម្លាប់ខ្លួនក្នុងបន្ទប់ផ្ទះសំណាក់ឡាក់គីស្តារខាងលើនោះដែរ លោក អ៊ុក មឿន នាយការិយាល័យកោសល្យវិច័យសព បានប្រាប់ឲ្យដឹងនៅល្ងាច់ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២១នេះថា ជនរងគ្រោះខាងលើ ត្រូវបានរត់គេចខ្លួន អស់រយៈពេល៦ឆ្នាំហើយ តាមដីការបង្គាប់ឱ្យចាប់ខ្លួន របស់តុលាការខេត្តរតនគិរី នៅក្នុងឆ្នាំ២០១៤ ពីបទឃាតកម្មគិតទុកជាមុន បទល្មើសឧក្រិដ្ឋ ដែលប្រព្រឹត្តទៅ នៅក្នុងភូមិលុងឃុង ឃុំលុងឃុង ស្រុកបកែវ ខេត្តរតនៈគិរី។ ក៏ប៉ុន្តែចុងក្រោយអស់ល័ក្ខត្រូវបានមកបញ្ចប់ជីវិតដោយសម្រេចចងកសម្លាប់ខ្លួន នៅជម្រឹងបង្អួចក្នុងបន្ទប់ផ្ទះសំណាក់ឡាក់គីស្តារ ក្រោយក្រោយពីបានត្រួតពិនិត្យធ្វើកោសលវិច្ច័យសាកសពរួចមកទើបបានសមត្ថកិច្ចដឹងថា ជាជនសង្ស័យ ប្រព្រឹត្តបទល្មើសករណីឃាតកម្មទុកជាមុនពីបទព្រហ្មទណ្ឌ តាមដីការរបស់តុលាការខេត្តរតនគិរី បង្កាប់ឲ្យចាប់ខ្លួនតាំងពីឆ្នាំ២០១៤មកម្លេះ។លោកនាយការិយាល័យកោសល្យវិច័យបានបញ្ជាក់ថា ជនរងគ្រោះខាងលើនោះមុនពេលកើតហេតុចងកសម្លាប់ខ្លួន បានមកជួលផ្ទះសំណាក់ខាងលើនោះស្នាក់នៅ មានរយៈពេល៥ថ្ងៃមកហើយ មើលទៅប្រហែលជាអស់លុយ ទល់ច្រកមិនដឹងទៅណាទៀត ទើបសម្រេចចិត្តធ្វើអត្តឃាតចងកសម្លាប់ខ្លួនឯងបែបនេះ លោក អ៊ុក មឿន នាយការិយាល័យកោសល្យវិច័យសពបានបញ្ជាក់បន្តថា ក្រោយពេលបានធ្វើកោសល្យវិច័យ និងត្រួតពិនិត្យទៅលើសាកសពរបស់ជនរងគ្រោះខាងលើចប់សព្វគ្រប់ ឃើញថាគ្មានអ្វីគួរឲ្យកត់សម្គាល់ឬមានស្លាកស្នាមអ្វីផ្សេងនោះទេ ជនរងគ្រោះពិតជាបានចងកធ្វើអត្តឃាតសម្លាប់ខ្លួនដោយខ្លួនឯងពិតប្រាកដមែន ព្រោះនៅមុខទ្វារបន្ទប់ចេញចូលជនរងគ្រោះ បានចាក់សោរខាងក្នុងនិងដាក់កន្លឹះទ្វារនៅក្នុងជាប់ គ្មានអំពើឃាតកម្មឡើយ ក្នុងនោះក៏មានទាំងកម្លាំងសហការពីនាយការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ និងមន្ត្រីនគរបាលប៉ុស្តិ៍ បានចូលរួមពិនិត្យទៅលើទ្វារចេញចូល ហើយមើលជម្រឹងបង្អួច ដែលជនរងគ្រោះបានចងកនោះ ដោយឃើញមាន៣កន្លែងចងនឹងជម្រឹងបង្អួច ចងកទី១មិនបានសម្រេច ទី២ក៏មិនបានសម្រេចដែរ ចងកលើកចុងក្រោយបានយកខោមកចងក ហើយលត់ជង្គង់បញ្ចប់ជីវិតបានសម្រេច ។
លោកបានបញ្ជាក់បន្តទៀតថា ជនរងគ្រោះមុននឹងស្លាប់បានយកសុីមទូរស្ទព៍សរសេរនៅជញ្ចាំងបន្ទប់ ដាក់ឈ្មោះខ្លួនឯង និងលេខទូរស័ព្ទសាច់ញាតិ ភូមិ ឃុំ ស្រុក និងខេត្ត ។ ក្រោយមកទើបបានសមត្ថកិច្ច តេទៅទាក់ទងតាលេខទូរស័ព្ទនេះ សួរនាំទៅ ពិតជាឈ្មោះនិង ដែលត្រូវគ្នានិងដឺការតាមចាប់ខ្លួនរបស់តុលាការខេត្តរតនគិរីនោះមែន ដោយឡែកសាច់ញាតិបានប្រាប់ថាខ្លួនគ្មានលុយជិះឡានទៅយកសាសពជនរងគ្រោះនោះទេ សូមឲ្យអាជ្ញាធរនៅទីនោះជួយសម្រេចចាត់ចែងបូជាផងចុះ។

(ពុទ្ធា ស្ទឹងត្រែង )

អត្ថបទដែលជាប់ទាក់ទង