អង្គការ Wonders Of The Mekong ដាក់ពង្រាយស្ថានីយតាមដានត្រីទូទាំងប្រទេស ដោយប្រើវិធីសាស្ត្រ Acoustic លើកដំបូង

ស្ថានីយត្រួតពិនិត្យមាន យុថ្កាបេតុង និងប៊ីដុងអណ្តែតទឹក ចងផ្អោបឧបករណ៍ទទួល សញ្ញា ឬអ៊ីដ្រូហ្វូន ដែលទម្លាក់បញ្ឈរទៅក្នុងទឹក។ ឧបករណ៍ទទួលសញ្ញា “ស្តាប់” រកមើល ត្រីដែលបានភ្ជាប់ស្លាក(Tag) ធ្វើការផ្លាស់ទីនៅពេលដែលពួកវាហែលកាត់ ហើយឧបករណ៍ ក៏កត់ត្រាព័ត៌មាននៅពេលវាចាប់សញ្ញាស្លាក(Tag) នោះបាន។ នេះបើតាមការបញ្ជាក់ពី អង្គការ Wonders of the Mekong នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២នេះ។ អង្គការ Wonders of the Mekong បានបញ្ជាក់ទៀតថា នេះជាផ្នែកដំបូងនៃបណ្តាញ ស្ថានីយតាមដានត្រីទូទាំងប្រទេស ដោយប្រើវិធីសាស្ត្រ acoustic ត្រូវបានដាក់ពង្រាយ នៅក្នុងទន្លេមេគង្គកម្ពុជា ក្រុមអ្នកវិទ្យាសាស្ត្រមកពីក្រុមហ៊ុន ហ្វីសបាយអូ (FISHBIO) ធ្វើការ ជាមួយបុគ្គលិកមកពីអេកូយុវទូត និងវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ជលផលទឹកសាប នៃរដ្ឋបាលជលផល បានចាប់ផ្តើមដាក់ពង្រាយឧបករណ៍ទទួលសញ្ញា acoustic នៅក្នុងទន្លេ ក្បែរព្រំដែនកម្ពុជា-ឡាវ ហើយនឹងបន្តធ្វើការចុះទៅភាគខាងក្រោមក្នុងរយៈពេលពីរបី សប្តាហ៍បន្តបន្ទាប់ទៀត។ បណ្តាញដែលក្រុមការងារគម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ កំពុងបង្កើត និងត្រូវធ្វើ ការតាមដានត្រីផ្លាស់ទីដែលមានភ្ជាប់ស្លាក នៅពេលពួកវាហែលពាសពេញទន្លេមេគង្គ និង ដៃទន្លេ ដោយផ្តល់នូវការឈ្វេងយល់ដ៏មានតម្លៃអំពីពេលវេលា ទីកន្លែង និងចម្ងាយ ដែលត្រី កំពុងធ្វើចរាចរណ៍ក្នុងទន្លេ៕សម្រួលដោយ ទៀង បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង