អាជ្ញាធរជាតិអប្សរា រៀបចំពិធីបញ្ចុះវត្ថុសិរីមង្គលចំនួន០៤គ្រាប់ដែលប្រទះឃើញនៅលើកំពូលខ្លោងទ្វារតាកាវ នៃក្រុងអង្គរធំ ឱ្យស្ថិតនៅកន្លែងដើមវិញ
សៀមរា៖ កញ្ញា ម៉េង សុវណ្ណលីលីន ស្ថាបត្យករ នៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្កា នៃអាជ្ញាធរជាតិអប្សរាខេត្តសៀមបានឱ្យដឹងនាថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២២ ថា អាជ្ញាធរជាតិអប្សរា រៀបចំពិធីបញ្ចុះ វត្ថុសិរី មង្គលចំនួន០៤គ្រាប់ ដែលប្រទះឃើញនៅលើកំពូលខ្លោងទ្វារតាកាវ នៃក្រុងអង្គរធំឱ្យស្ថិតនៅកន្លែង ដើមវិញតាមបែបប្រពៃណី និងជំនឿសាសនាតាមប្រពៃណីបុរាណការធ្វើបែបនេះដើម្បីរក្សាកេរ្តិ៍មរតកដូនតាខ្មែរយើងដែលបន្សល់ទុកមិនឲ្យបាត់បង់និងឲ្យក្មេងជំនាន់ក្រោយបានយល់បានស្គាល់ផងដែរ៕