ក្រុមហ៊ុនចិនបរិច្ចាគសម្ភារៈប្រឆាំងជំងឺ COVID-19និងអាហារមួយចំនួនដល់មន្ទីរពេទ្យគន្ធបុប្ផា
ភ្នំពេញ៖ លោក Xu Wenshui ប្រធានក្រុមហ៊ុន R&F Properties (Cambodia) Co., Ltd., និងលោក Cai Gerui ប្រធានក្រុមហ៊ុន China Construction Midland (Cambodia) Co., Ltd (CCMC) បាននាំយកសម្ភារៈប្រឆាំងជំងឺ COVID-19និងអាហារមួយចំនួនជូនដល់ មន្ទីរពេទ្យគន្ធបុប្ផា។ តំណាងក្រុមហ៊ុនទាំងពីរបានសង្កត់ធ្ងន់ថា មន្ទីរពេទ្យគន្ធបុប្ផាបានជួយដល់កុមារកម្ពុជា នូវការព្យាបាលដោយឥតគិតថ្លៃ ដែលមានសារៈសំខាន់ខ្លាំងណាស់សម្រាប់សុខភាពកុមារកម្ពុជា។ជាមួយគ្នានេះដែរក្រុមហ៊ុនសន្យាថានឹងបន្តជួយដល់បុព្វហេតុនៃការថែទាំសុខភាពកុមារកម្ពុជាអោយកាន់តែច្រើនជាងនេះថែមទៀតនៅថ្ងៃខាងមុខ។ តំណាងមន្ទីរពេទ្យគន្ធបុប្ផាកុមារកម្ពុជា បានថ្លែងអំណរគុណដល់សហគ្រាសចិនទាំងពីរ និងបានកោតសរសើរចំពោះការរួមចំណែកក្នុងសកម្មភាពមនុស្សធម៌។ សូមបញ្ជាក់ថា ក្រុមហ៊ុន China Construction Midland (Cambodia) Co., Ltd. (CCMC) គឺជាក្រុមហ៊ុនដែលកំពុងសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ។ នៅពេលកម្ពុជាជូបនៅគ្រោះទឺកជំនន់និងការរាតត្បាតនៃជំងឺcovid-19 ក្រុមហ៊ុនបានចូលរួមយ៉ាងសកម្មក្នុងការបរិច្ចាគសម្ភារៈការពារទឹកជំនន់ និងសម្ភារៈការពារជំងឺរាតត្បាតផ្សេងៗ។ បច្ចុប្បន្ន ក្រុមហ៊ុន China Construction Midland (Cambodia) Co., Ltd ជាក្រុមហ៊ុនសំណង់ដ៏ពេញនិយមបំផុតផងដែរនៅក្នុងប្រទេសកម្ពុជាហើយពួកគេនឹងបន្តផ្តល់សេវាកម្មគ្រប់គ្រងសំណង់ដ៏ល្អនេះទាំងបច្ចុប្បន្ន និងទៅអនាគត៕