លោកទុំ សុវណ្ណារិន្ទ និងលោកស្រី នៅ ច័ន្ទធីតាតំណាងដ៏ខ្ពង់ខ្ពស់អ្នកអង្គម្ចាស់ស៊ីសុវត្ថិ សិទ្ធីដែនសម្ពោស្រះទឹកនិងពុទ្ធាពិសេកនិងចែកអំណោយរាប់បាត្រព្រះសង្ឃ ៨០អង្គ
នៅព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២១ លោក ទុំ សុវណ្ណរិន្ទ និងលោកស្រី នៅ ច័ន្ទធីតា តំណាងដ៏ខ្ពង់ខ្ពស់ អ្នកអង្គម្ចាស់ ស៊ីសុវត្ថិ សិទ្ធិដែន ដើម្បីអញ្ជើញប្រារព្ធពិធីបុណ្យឆ្លងស្រះទឹក និងពុទ្ធាភិសេកនិងសាកសួរសុខទុក្ខ ប្រជាពលរដ្ឋ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងពិធីរាប់បាតព្រះសង្ឃ៨០អង្គក្នុងនៅវត្តក្រាំងចេតីយ៍ស្ថិតនៅភូមិត្រពាំងស្រែ ឃុំត្រពាំងស្រែ ស្រុកមេសាង ខេត្តព្រៃវែង
តបតាមសំណើរស្នើសុំរបស់ព្រះចៅអធិការវត្តក្រាំងចេតីយ៍ និងប្រជាពលរដ្ឋជាពិសេសមន្រ្តីមូលដ្ឋាន ឃើញថាប្រជាពលរដ្ឋក្នុងភូមិក្រុមគ្រួសារនិមួយចំនួន៤០គ្រួសារមួយចំនួនមានការខ្វះខាតលំបាក
មួយចំនួនជាចាំបាច់ ក្រោមព្រះទ័យគិតគូរដោយមើលឃើញពីការលំបាករបស់ប្រជានុរាស្រ្ត អ្នកអង្គម្ចាស់ បាននាំយកព្រះអំណោយដ៏ថ្លៃថ្លាជាបច្ច័យនិងគ្រឿងឧបភោគបរិភោគរួមថវិកាដើម្បីចែកជូន
ក្នុងនោះរួមមាន ថវិកា មី ទឹកត្រី ទឹកស៊ីអ៊ីវ បច្ច័យសំរាប់រាប់បាតចំនួន៨០អង្គ ដែលមកពីទីជិតទីឆ្ងាយតាមវត្តអារាមនានា។ ព្រះអំណោយដ៏ថ្លៃថ្លានាពេលនេះសរបញ្ជាក់អោយឃើញនូវព្រះទ័យទុកដាក់របស់អ្នកអង្គម្ចាស់ចំពោះ ប្រជារាស្ត្រជាពិសេសប្រជានុរាស្ត្ររស់នៅតាមទីជនបទដែលកំពុង
ជួបការលំបាកជីវភាពខ្វះខាតដោយសារវិបត្តិសេដ្ឋកិច្ចដែលបណ្តាលមកពីជម្ងឺររាតត្បាតជាសកល កូវីដ១៩ ដើម្បីរួមចំណែកក្នុងវិស័យពុទ្ធចក្រអាណាចក្រ សម្រាប់ប្រជានុរាស្ត្រខ្មែរតទៅអនាគត អ្នកអង្គម្ចាស់បានចូលរួមតាមលទ្ធភាពដែលអាចធ្វើទៅបាន។
នាឱកាសនោះដែរ លោក ទុំ វណ្ណរិន្ទ បានផ្តាំផ្ញើសូមអោយប្រជាពលរដ្ឋរក្សាអនាម័យ ពាក់ម៉ាស់
សម្អាតដៃនឹងសាប៊ូ ឬទឹកអាកុល អោយបានញឹកញាប់ដើម្បីការពារកុំអោយឆ្លងជំងឺរកូវីដ១៩។ ម្យ៉ាងវិញទៀត លោក ទុំ វណ្ណរិន្ទ និង ភរិយាក៏បាននាំព្រះបន្ទូលសាកសួរសុខទុក្ខដោយក្តីនឹករលឹកពីសំណាក់អ្នកអង្គម្ចាស់ ស៊ីសុវត្ថិ សិទ្ធីដែន ដែល ជានិច្ចកាលអ្នកអង្គម្ចាស់តែងតែយកព្រះរាជហឬទ័យទុកដាក់ចំពោះប្រជានុរាស្រ្តរបស់អ្នកអង្គម្ចាស់គ្រប់ទីកន្លែងនៅទួទាំងប្រទេស។
បើយោងតាមព្រះគ្រូចៅអធិការវត្តក្រាំងចេតីយ៍ និងលោក ផា រ៉ាវី ដែលជាជំនួយការអ្នកអង្គម្ចាស់ ស៊ីសុវត្ថិ សិទ្ធីដែន បានថ្លែងប្រាប់ទូរទស្សន៍អនឡាញធីអិនអឹម ថា បុព្វហេតុកម្មវិធីបុណ្យពុទ្ធភិសេកព្រះពុទ្ធរូបនិងពិធីសម្ផោធដាក់អោយប្រើប្រាស់ស្រះទឹកនេះ គឺក្រោមការផ្តួចផ្តើមរបស់ព្រះគ្រូចៅអធិការ លោកអាចារ្យ គណៈកម្មការ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី សប្បុរសជននិងពុទ្ធបរិស័ទជិតឆ្ងាយបានមូលមតិគ្នាជាឯកច្ឆន្ទ ផ្តើមមកសាងស្រះទឹកទំហំទទឹង៣៥ម៉ែត្រ និងបណ្តោយ៥០ម៉ែត្រ មានជម្រៅ៤ម៉ែត្រ ព្រមទាំងធ្វើរបងក្បាច់ព័ទ្ធជុំវិញដោយមានស្ពានដើរឆ្លងកាត់ផ្នែកកណ្តាលនៃស្រះទឹក ហើយថែមទាំងបានកសាងព្រះពុទ្ធរូបប្រក់នាគមួយព្រះអង្គ តម្កល់ទុកសម្រាប់គោរពបូជាផងដែរ ហើយចំណាយនៃការកសាងនេះអស់ចំនួន១៣ខែ ដែលត្រូវចំណាយទឺកប្រាក់ចំនួនបច្ច័យសរុប ១៧៧លានរៀលផងដែរ។
ប្រជាពលរដ្ឋទាំងអស់ក៏បានថ្លែងនូវអំណរអរគុណដោយទឹកចិត្តត្រេកអរសប្បាយរីករាយ ចំពោះលោក ទុំ វណ្ណរិន្ធ និងភរិយា ដែលជាតំណាងដ៏ខ្ពង់ខ្ពស់ អ្នកអង្គម្ចាស់ស៊ីសុវត្ថិ សិទ្ធិដែន ដែលយកព្រះទ័យទុកដាក់លើប្រជានុរាស្ត្រដែលលំបាកទីទាល់ក្រព្រមទាំងបានសូមបួងសួងដល់វត្ថុសក្តិសិទ្ធិក្នុងលោក តាមបីបាច់ឃុំគ្រងថែរក្សាសូមអោយអ្នកអង្គម្ចាស់មានព្រះសុខភាពល្អ កម្លាំងពលាំងមាំមួន ព្រះជន្មាយុយឺនយូរ កុំបីឃ្លៀងឃ្លាតឡើយ៕