អភិបាលរាជធានីកោត សរសើរមន្ត្រីក្រោមឱវាទដែលបានយកអស់កម្លាំងកាយចិត្ត ក្នុងការចូលរួមទប់ស្កាត់ជំងឺកូវីដ-១៩ រហូតទទួលបានជោគជ័យ

ភ្នំពេញ៖ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានសំដែងការកោតសរសើរយ៉ាងខ្លាំងចំពោះមន្ត្រីរបស់រដ្ឋបាលរាជធានីភ្នំពេញ ដែលបានយកអស់ កម្លាំងកាយចិត្ត ក្នុងការចូលរួមទប់ស្កាត់ជំងឺកូវីដ-១៩ ជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា រហូតទទួលបានជោគជ័យ ដែលធ្វើឱ្យជំងឺកូវីដ-១៩ ក្នុងរយៈ ពេល២៦ថ្ងៃនេះ មិនមានឆ្លងនៅកម្ពុជា ។ ការលើកឡើងបែបនេះរបស់ឯកឧត្តម ឃួង ស្រេង បានធ្វើ ឡើង ក្នុងពិធីសំណេះសំណា លជាមួយមន្ត្រីរដ្ឋបាលរាជ ធានីភ្នំពេញ នៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២២នេះ នៅសាលារាជធានីភ្នំពេញ ។ ឯកឧត្តម ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា៖ ការទទួលជោគជ័យទៅលើការគ្រប់គ្រងជំងឺកូវីដ-១៩ ទៅតាមការដឹកនាំរបស់សម្តេចតេជោហ៊ុន សែន គឺពិតជា មានការចូលរួមចំណែកមិនអាចខ្វះបានពីបងប្អូនមន្ត្រីរដ្ឋបាលរាជធានីភ្នំពេញ បើទោះបីបងប្អូនមួយចំនួនបានឆ្លងនូវជំងឺដ៏កាចសាហាវនេះក៏ដោយ ក៏បងប្អូនមិនរុញរា តស៊ូជាមួយសម្តេចតេជោហ៊ុន សែន រហូតទទួលបានជោគជ័យ ដែលបានធ្វើឱ្យប្រទេសជាតិវិលទៅរកប្រក្រតីភាពជាធម្មតាឡើងវិញ។ ឯកឧត្តម ឃួង ស្រេង ក៏បានថ្លែងនូវការកោតសរសើរចំពោះមន្ត្រីរដ្ឋបាលរាជធានីភ្នំពេញផងដែរ ដែលបានបម្រើសេវាយ៉ាងល្អជូនប្រជាពលរដ្ឋ ហើយលោកសូមឱ្យបន្តខិតខំបម្រើសេវានេះ ឱ្យកាន់តែល្អបន្ថែមទៀត ។ បន្ថែមពីនេះ ឯកឧត្តមឃួង ស្រេង សូមឱ្យបងប្អូនជាមន្ត្រីទាំងអស់ ត្រូវទៅបំពេញតួនាទីជាប្រជាពលរដ្ឋ ដោយទៅចូលរួមបោះឆ្នោតឱ្យបានគ្រប់គ្នានៅថ្ងៃទី០៥ មិថុនានេះ។ ក្នុងឱកាសនោះដែរឯកឧត្តមអភិបាលរាជធានីភ្នំពេញ ក៏បានមានប្រសាសន៍លើកឡើងពីរបបប៉ុលពត ៣ឆ្នាំ៨ខែនិង២០ថ្ងៃ ដែលប្រជាពលរដ្ឋកម្ពុជាបានទទួលរងនូវទុក្ខវេទនាបំផុត ដោយប្រជាពលរដ្ឋកម្ពុជា ហូបមិនឆ្អែត ធ្វើទារុណកម្ម កាប់សម្លាប់យ៉ាងរង្គាល ។ តែដោយគុណសម្តេចតេជោ ហ៊ុន សែន សម្តេចបានរំដោះប្រទេសកម្ពុជាដ៏កំសត់មួយនេះ ចេញពីរបបដ៏យង់ឃ្នងនិងខ្មៅងងឹតនេះ ចេញពីចំណុចសូន្យ ដោយមិនមានអ្វីៗទាំងអស់ និងបានធ្វើឱ្យប្រទេសជាតិមានការអភិវឌ្ឍរីកចម្រើនរហូតមក ដល់ពេលបច្ចុប្បន្ននេះ ហើយវីរភាពរបស់សម្តេចតេជោហ៊ុន សែន បើគ្មានសម្តេចតេជោហ៊ុន សែនទេ ប្រទេសជាតិមិនមានអ្វីដូចពេលនេះឡើយ៕សម្រួលដោយ ទៀង បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង