ឯកឧត្ដម រដ្ឋមន្ត្រី ខៀវ កាញារីទ្ធ អនុញ្ញាតឲ្យសមាជិកគណបក្សប្រជាជនកម្ពុជានៅសហរដ្ឋអាមេរិក ចូលជួបសម្ដែងការគួរសម
ភ្នំពេញ៖ លោកស្រី ឈឿន សុមាលី ទីប្រឹក្សាក្រសួងព័ត៌មាន និងលោកស្រី ចន្ថា តំណាងចែកចាយ ផលិតផលអាតូមីប្រចាំនៅសហរដ្ឋអាមេរិក និងលោក ឈឿន វុត្តា ប្រធានក្រុមហ៊ុនសាន់ បានទទួលការអនុញ្ញាតពីឯកឧត្ដម រដ្ឋមន្ត្រីក្រសួងព័ត៌មាន ខៀវ កាញារីទ្ធ ចូលជួបសម្ដែងការគួរសម ដោយនាំយកទៅជាមួយនូវផលិតផលអាតូមីមួយចំនួនជូនដល់ឯក ឧត្ដម រដ្ឋមន្ត្រី។ ជាមួយគ្នានេះ លោកស្រី ឈឿន សុមាលី និងលោក ឈឿន វុត្ថា ក៏បានចូលរួមចំណែកជាមួយក្រសួងព័ត៌មាន សម្រាប់យុទ្ធនាការឃោសនាបោះឆ្នោតរើសក្រុមប្រឹក្សាឃុំសង្កាត់ផងដែរ ហើយលោកស្រី ឈឿន សុម៉ាលី និងជាសមាជិកគាំទ្រគណបក្សប្រជាជនកម្ពុជាប្រចាំរដ្ឋ ចចចា ក៏បានចូលរួមឧបត្ថម្ភផងដែរ។ ដោយឡែលោកស្រី ងួន ច័ន្ទថា តំណាងចែកចាយផលិតផលបរស់ក្រុមហ៊ុន ATOMY, USA ប្រចាំទីក្រុង Atlanta រដ្ឋចចចា ក៏ឧបត្ថម្ភថវិកា១លានរៀល និងលោក ឈឿន វុទ្ធថា ប្រធាក្រុមហ៊ុនសាន់សាញ យូហ្គឺតសុខភាពកម្ពុជា បានឧបត្ថម្ភថវិកា១លានរៀលផងដែរ៕សម្រួលដោយ ទៀង បុណ្ណរី