ទឹកស្ព្រីងប្រូវីដា មានប្រភពទឹកធម្មជាតិមកពីជួរភ្នំស្ថិតក្នុងខេត្តកំពត
តើលោកអ្នកដឹងទេថា អត្ថប្រយោជន៍នៃការញ៉ាំទឹកស្ព្រីងប្រូវីដាមានអ្វីខ្លះ?
ភ្នំពេញ៖ គ្រប់អតិថិជនទាំងអស់ បន្ទាប់ពីបានស្គាល់ថាអ្វីទៅជាទឹកស្ព្រីង និងភាពខុសគ្នារវាងទឹកស្ព្រីងប្រូវីដា និងទឹកដទៃ ពេលនេះ សូមបង្វែអារម្មណ៍លោកអ្នកមកស្គាល់ពីអត្ថប្រយោជន៍នៃការញ៉ាំទឹកស្ព្រីងប្រូវីដាដែលមានដូចតទៅ៖
អត្ថប្រយោជន៍ទី១ គឺ ប្រភពទឹកធម្មជាតិ
ទឹកស្ព្រីងប្រូវីដា មានប្រភពទឹកធម្មជាតិមកពីជួរភ្នំស្ថិតក្នុងខេត្តកំពត និងត្រូវបានឆ្លងកាត់តម្រងធម្មជាតិដូចជា ថ្មកំបោរ ថ្មភក់ និងដីឥដ្ឋ មុននឹងផុសឡើងនៅលើជួរភ្នំ។
អត្ថប្រយោជន៍ទី២ គឺ សារធាតុរ៉ែធម្មជាតិ
ទឹកស្ព្រីងប្រូវីដា ផ្ទុកដោយសារធាតុរ៉ែជាច្រើនប្រភេទដូចជា សូដ្យូម (ជួយរក្សាតុល្យភាពនៃសារធាតុរាវក្នុងរាងកាយ រក្សាសាច់ដុំ និងសរសៃប្រសាទឲ្យដំណើរការបានយ៉ាងរលូន) ប៉ូតាស្យូម (ជួយកោសិកាទាំងអស់ក្នុងខ្លួនឲ្យដំណើរការប្រក្រតីល្អ) កាល់ស្យូម (ជួយដល់សុខភាពឆ្អឹងរឹងមាំ) និងនីទ្រីត (ជួយរក្សាដល់រាងកាយឲ្យមានសុខភាពល្អ និងជួយកំចាត់បាក់តេរីយ៉ាងប្រសិទ្ធភាព)។
អត្ថប្រយោជន៍ទី៣ គឺ គុណភាព និងស្តង់ដារនៃការផលិត
សម្រាប់ការផលិត និងវេចខ្ចប់ ទឹកស្ព្រីងប្រូវីដា គឺគោរពទៅតាមស្ដង់ដារយ៉ាងត្រឹមត្រូវ ដែលត្រូវបានទទួលស្គាល់គុណភាពអន្តរជាតិ ISO 9001: 2015 (ប្រព័ន្ធគ្រប់គ្រងគុណភាព), ISO 22000:2018 (ការអនុវត្តផលិតកម្មល្អ), HACCP (ប្រព័ន្ធគ្រប់សុវត្ថិភាពម្ហូបអាហារ), និងGMP (ប្រព័ន្ធគ្រប់គ្រងសុវត្ថិភាពម្ហូបអាហារ) ពីគណៈកម្មាធិការទទួលស្គាល់គុណភាព ISO នៅប្រទេសអង់គ្លេស។ កត្តាទាំងនេះបានជាធ្វើឲ្យទឹកស្ព្រីងប្រូវីដា មានគុណភាពខ្ពស់ និងពិសាដោយសុវត្ថិភាពបំផុត។ ចំពោះលោកអ្នក ដែលគិតពីសុខភាពជាចម្បង លោកអ្នកគួរទទួលទានទឹកឱ្យបានច្រើន និងជ្រើសរើសប្រភេទទឹកដែលមានប្រភពច្បាស់លាស់ មានសារធាតុរ៉ែពីធម្មជាតិ ផលិតឡើងតាមស្ដង់ដារអន្តរជាតិ និងមានគុណភាពខ្ពស់។ គិតដល់សុខភាព គិតដល់ប្រួវីដា! ទឹកស្ព្រីងប្រូវីដា ជាជម្រើសដ៏ឆ្លាតវៃសម្រាប់អ្នក និងក្រុមគ្រួសារ! សម្រាប់ព័ត៌មានបន្ថែមអាចចូលទៅកាន់៖
- ហ្វេសបុកផេក៖ [Provida Water]( https://www.facebook.com/ProvidaWater/) ឬតាមរយៈទូរស័ព្ទលេខ 099 784 078, 087 784 078, និង 088 878 7978។
- ក្រុមហ៊ុន ដូនពេញ ត្រេឌីង ឯ.ក ជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនដូនពេញ (ខេមបូឌា) គ្រុប