ថ្ងៃបើកយុទ្ធនាការឃោសនារកសម្លេងឆ្នោត ក្នុងខេត្តត្បូងឃ្មុំ ៖ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ដឹកនាំសមាជិកគណបក្សប្រជាជនកម្ពុជា ដង្ហែក្បួនឃោសនានៅស្រុកអូររាំងឳ

ខេត្តត្បូងឃ្មុំ៖ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ជាអនុប្រធានគណបក្សខេត្តត្បូងឃ្មុំ និងឯកឧត្តម អ៊ាង សុផល្លែត ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកអូររាំងឳ នៅព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២នេះ បានដឹកនាំសមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជាប្រមាណជាង១ពាន់នាក់ បើកយុទ្ធនាការឃោសនារកសម្លេងឆ្នោតសម្រាប់ការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់នៅទូទាំងស្រុកអូររាំងឳ ខេត្តត្បូងឃ្មុំ។ សូមបញ្ជាក់ថា យុទ្ធនាការឃោសនារកសំឡេងឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ ត្រូវបានចាប់ផ្តើម នៅថ្ងៃសៅរ៍ទី២១ ខែឧសភា ឆ្នាំ២០២២នេះ ក្នុងនោះខេត្តត្បូងឃ្មុំមាន០៧ក្រុង-ស្រុក និង៦៤ឃុំ-សង្កាត់។
ការឃោសនានេះ មានរយៈពេល ២សប្តាហ៍ ដោយចាប់ផ្តើមពីថ្ងៃនេះរហូតដល់ ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២២។
សូមជម្រាបថា៖ នៅទូទាំងខេត្តត្បូងឃ្មុំ មានគណបក្សនយោបាយ ឈរឈ្មោះបោះឆ្នោតសរុបចំនួន ១១រួមមាន៖
១.គណបក្សប្រជាជនកម្ពុជា ២.គណបក្សភ្លើងទៀន ៣.គណបក្សខ្មែររួបរួមជាតិ ៤.គណបក្សហ្វ៊ិនស៊ិនប៉ិច ៥.គណបក្សខ្មែរស្រឡាញ់ជាតិ ៦.គណបក្សសញ្ជាតិកម្ពុជា ៧.គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ៨.គណបក្សឆន្ទៈខ្មែរ ៩.គណបក្សយុវជនកម្ពុជា ១០.គណបក្សកែទម្រង់កម្ពុជា និង១១.គណបក្សខ្មែរតែមួយ។
ចំពោះពលរដ្ឋមានឈ្មោះ ក្នុងបញ្ជីចុះឈ្មោះបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្ដិទី៥ ឆ្នាំ២០២២ នៅទូទាំងខេត្ត មានសរុបចំនួន ៤៦៩,៥៦៨នាក់ និងមានការិយាល័យបោះឆ្នោតសរុប ១,៣១៨នាក់៕
រាយការណ៍ដោយសហការីប្រចាំខេត្តត្បូងឃ្មុំ សម្រួលដោយ ទៀង បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង