ក្រសួងកិច្ចការនារីបើកកិច្ចប្រជុំក្រុមការងារតាមដានការអនុវត្តន៍ក្រមប្រតិបត្តិសម្រាប់រាយការណ៍អំពើហិង្សាលើស្រ្តី

ក្រសួងកិច្ចការនារី បានបើកកិច្ចប្រជុំក្រុមការងារតាមដានការអនុវត្តន៍ក្រមប្រតិបត្តិ សម្រាប់រាយការណ៍ អំពើហិង្សាលើស្រ្តី ដើម្បី រួមគ្នាលើកកកម្ពស់សមភាពយេនឌ័រ ក្នុងប្រព័ន្ធផ្សព្វផ្សាយឆ្លើយតបនឹងក្រុមប្រតិបតិ្ត សម្រាប់រាយការណ៍ អំពើហិង្សាលើស្ត្រី។ សិក្ខាសាលាដែលធ្វើឡើងនៅព្រឹកថ្ងៃទី២០ ខែឧសភាឆ្នាំ២០២២ ដឹកនាំដោយលោកជំទាវ ម៉ាន់ ចិន្តា រដ្ឋលេខាធិការក្រសួង កិច្ចការនារីនេះ គឺដើម្បីបង្ហាញពីវឌ្ឍនភាពការងារ បទពិសោធន៍នៃការអនុវត្តន៍ល្អ លើការងារលើកកម្ពស់សមភាពយេនឌ័រ ក្នុងប្រព័ន្ធផ្សព្វផ្សាយឆ្លើយតបនឹងក្រុមប្រតិបតិ្តសម្រាប់រាយការណ៍អំពើហិង្សាលើស្ត្រី។ លោកជំទាវបានមានប្រសាសន៍ថា កិច្ចប្រជុំនាពេលនេះ នឹងទទួលបានព័ត៌មានស្តីពីវឌ្ឍនភាពការងារ បទពិសោធន៍នការអនុវត្តន៍ល្អ និងបញ្ហាប្រឈម នៃការអនុវត្តការងារលើកកម្ពស់សមភាពយេនឌ័រក្នុងប្រព័ន្ធផ្សព្វផ្សាយ ឆ្លើយតបនឹងក្រុមប្រតិបត្តិ សម្រាប់ រាយការណ៍អំពើហិង្សាលើស្ត្រី ដើម្បីចងក្រងទុកជាឯកសារ និងជាធាតុចូលសម្រាប់រៀបចំផែនការសកម្មភាពរួមគ្នា ពោលគឺ ដើម្បីតាមដានការអនុវត្ដន៍ឆ្លើយតបនឹងក្រមប្រតិបត្តិសម្រាប់រាយការណ៍អំពើហិង្សាលើស្រ្តី ឲ្យទទួលបានការឯកភាព ពីកិច្ចប្រជុំដើម្បីប្រើប្រាស់ជាផ្លូវការ។ សូមបញ្ជាក់ថា កិច្ចប្រជុំនេះ មានការចូលរួមពី សមាជិកសមាជិកាក្រសួងកិច្ចនារី ថ្នាក់ដឹកនាំក្រសួងព័ត៌មាន វិទ្យុរដ្ឋនិងឯកជន និងអង្គការពាក់ព័ន្ធមួយចំនួនទៀត សរុបប្រមាណ៤០នាក់៕សម្រួលដោយ ទៀង បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង