ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ៖ សាសនាបង្រៀនឱ្យមនុស្សរក្សាធម៌នៅក្នុងខ្លួន ជាពិសេសអ្នកដឹកនាំប្រទេស ដែលជាអ្នកទទួលខុសត្រូវលើជោគវាសនាប្រជាជន

ខេត្តកំពត៖ ក្នុងពិធីបញ្ចុះខណ្ឌសីមាព្រះវិហារថ្មី ក្នុងវត្តគិរីឱសថទឹកជប់ ស្ថិតក្នុងភូមិស្នំប្រាំពីរ ឃុំម៉ាក់ប្រាង្គ ស្រុកទឹកឈូ ខេត្តកំពត នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានថ្លែងថា ៖ សាសនាបង្រៀនឱ្យមនុ ស្សរក្សាធម៌នៅក្នុងខ្លួន ជាពិសេសអ្នកដឹកនាំប្រទេស ដែលជាអ្នកទទួលខុសត្រូវលើជោគវា សនាប្រជាជន រឹតតែត្រូវគោរពប្រតិបត្តិធម៌ឱ្យបានខ្ជាប់ខ្ជួន ដោយហេតុថា ការប្រព្រឹត្តប្រាស ចាកពីគន្លងនេះ នឹងនាំមកនូវភាពក្តៅក្រហាយ និងការបំផ្លិចបំផ្លាញជាតិ ដូចដែលធ្លាប់កើត ឡើងរួចមកហើយនៅក្នុងរបបប៉ុលពត។ ក្នុងន័យនេះ ប្រទេសតូចធំមិនសំខាន់ សំខាន់គឺកត្តា ដឹកនាំ ដែលត្រូវតែជាការដឹកនាំដោយធម៌ និងនៅក្នុងបុព្វហេតុដ៏ស្មោះត្រង់ និងប្រកបដោយ ពលិកម្ម គឺបម្រើ ការពារ និងសង្គ្រោះប្រជាពលរដ្ឋនៅក្នុងគ្រប់ដំណាក់កាលទាំងអស់ ដោយ មិនរត់ចោលរាស្ត្រ ទោះនៅក្នុងស្ថានការណ៍វិបត្តិមហន្តរាយធ្ងន់ធ្ងរយ៉ាងណាក្តី។ នេះគឺជាអ្វីដែ លគណបក្សប្រជាជនកម្ពុជា បានធ្វើយ៉ាងជាក់ស្តែងរួចមកហើយនៅ ក្នុងការដឹកនាំ ប្រទេស ជាង៤០ ឆ្នាំកន្លងមកនេះ តាមរយៈការសង្គ្រោះអាយុជីវិតចេញពីសង្គ្រាម និងគ្រោះវិបត្តិ,ការ លើកកម្ពស់ជីវភាព និងសុខភាពរបស់ប្រជាពលរដ្ឋ, ការរួមគ្នាបំពេញបុណ្យកុសល, ការផ្តល់​ការអប់រំ និងឱកាសការងារដល់កូនចៅប្រជាពលរដ្ឋ ។ល។ ហើយសម្រាប់ពេលបន្តទៅមុខ ក៏នៅតែលុះនៅក្នុងបុព្វហេតុដ៏ពិសិដ្ឋមួយនេះតរៀងទៅ។ ឯកឧត្តម ឧត្តមសេនីយ៍ឯក បន្តថា សាសនា ពិតជាបានដើរតួនាទីសំខាន់ណាស់​នៅក្នុ​ង​កា​រ​អ​ប់​រំ​សីលធម៌សង្គម ពីព្រោះការរៀនសូត្រស្វាធ្យាយ និងគោរពបដិបត្តិធម៌នៅក្នុងវត្តអារាម ក៏បា​ន​នាំឱ្យមានការផ្សព្វផ្សាយបន្ត និងសាបព្រោះផលវិជ្ជមាននៅតាមខ្នងផ្ទះ និងភូមិស្រុ​ករ​ប​ស់​ប្រ​​ជាពលរដ្ឋ ក្នុងរូបភាពជាការបន្តប្រ​ពៃណីដ៏ល្អរបស់ចាស់ទុំព្រឹទ្ធា​ចារ្យដ​ល់កូ​នចៅ​ជំ​នា​ន់​ក្រោ​យ​។ ម្យ៉ាងវិញទៀតការអប់រំផ្នែកពុទ្ធសាសនា ក៏ត្រូវបានបញ្ចូលរួមផ្សំជាមួយនឹង​ប្រព័ន្ធអប់រំ​ផ្នែ​ក​​អាណាចក្រ សំដៅធ្វើយ៉ាងណាឱ្យកុលបុត្រ កុលធីតាខ្មែរ ក្លាយជាធនធានមនុស្ស​ពោរ​ពេ​ញ​ដោ​យសីលធម៌ គុណធម៌ និងសមត្ថភាពបញ្ញាស្មារតីភ្លឺស្វាង ដែលនឹងចូលរួ​មចំ​ណែក​ប្រ​ក​ប​ដោ​​យការទទួលខុសត្រូវនៅក្នុងការកសាងភាពសុដុមរមនានៅក្នុងសង្គម និងដំ​ណើរកា​រនៃ​កា​រ​អ​ភិវឌ្ឍជាតិ។ ឯកឧត្តម បានថ្លែងបញ្ជាក់បន្ថែមថា ពិធីបញ្ចុះខណ្ឌសីមានេះ ត្រូវ​បានគ្រោ​ងទុ​ក​ម​ក​ជា​យូ​រ​ម​ក​ហើ​យ ប៉ុន្តែត្រូវបានអាក់ខានដោយសារការរាតត្បាតនៃជំងឺកូវីដ-១៩។ មកដល់ថ្ងៃនេះ យើ​ង​អា​ចជួបជុំគ្នាធ្វើបុណ្យទាន ប្រកបដោយភាពសប្បាយរីករាយជ្រះថ្លា ស្រប​ពេល​ដែ​ល​ស្ថា​ន​ភា​ព​នៃជំងឺកូវីដ-១៩ មានការធូរស្រាលច្រើន និងអាចគ្រប់គ្រងបាន ទោះបី​ជា​មិ​ន​ទាន់ផុតរលត់​ទាំ​ងស្រុកក៏ដោយ។ មួយវិញទៀត ក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិកន្លងទៅ ប្រ​ជាពលរដ្ឋមូលដ្ឋាន រួមនឹងអ្នកទេសចរជាតិ-អន្តរជាតិនៅក្នុងខេត្តកំពតផ្ទាល់ ក៏ដូ​ច​ជា​នៅ​ទូ​ទាំ​ងប្រទេស បានចូលរួមអបអរសាទរ និងលេងកម្សាន្តយ៉ាងសប្បាយរីករាយ ដែល​នេះគឺ​ជា​កា​រឆ្លុះបញ្ចាំងឱ្យឃើញអំពីលំនឹងស្ថិរភាពរបស់កម្ពុជា ខ​ណៈ​ដែលមេរោគក៏កាចសា​ហា​វ​នេះ​នៅ​កំពុងបន្តគំរាមកំហែងនៅក្នុងប្រទេស និងតំបន់មួយចំនួននៅឡើយ។ ស្ថានការណ៍ប្រកបដោយលក្ខណៈអំណោយផលនេះ មិនបានកើតឡើងដោ​យ​ចៃ​ដ​ន្យ​នោះ​ទេ​។​ ពិតណាស់ នេះគឺជាលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមាន ស​ម្តេចតេជោ ជាប្រមុខដឹកនាំ ក្នុងការសម្រេចដាក់ចេញ និងអនុវត្តគ្រប់វិធានការ រួម​ទាំ​ង​យុ​ទ្ធ​នា​ការជាតិចាក់វ៉ាក់សាំង ដោយមានការចូលរួមរបស់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ កង​ទ័ព​អាវស និងជាពិសេសការចូលរួមពីសំណាក់ប្រជាពលរដ្ឋផ្ទាល់៕សម្រួលដោយ ទៀង បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង