សួនរុក្ខជាតិអង្គរ សម្ពោធដាក់ឱ្យដំណើរការថ្ងៃនេះ និងត្រូវបានចាក់ទុកថា ជាកន្លែងអភិរក្ស រុក្ខជាតិខ្មែរសំខាន់ៗ ជាពិសេសគឺរុក្ខជាតិដែលអាចយកមកផ្សំធ្វើជាឱសថព្យាបាលរោគ
ខេត្តសៀមរាប៖ សួនរុក្ខជាតិអង្គរ ដែលបានដាំដើមរុក្ខជាតិផ្កាឈើហូបផ្លែ និងរុក្ខជាតិដែលអាចយកមក ផ្សំធ្វើ ជាឱសថព្យាបាលរោគប្រមាណ៥០០ប្រភេទបាន ត្រូវបានបើកសម្ពោធជាផ្លូវការហើយនៅ ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២២ នៅខេត្ដសៀមរាប។ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូប នីយកម្ម និងសំណង់ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជាបានមានប្រសាសន៍ថា សួនរុក្ខជាតិអង្គរនេះ មានលក្ខណៈពិសេស ណាស់ក្នុងការអភិរក្សរុក្ខជាតិខ្មែរសំខាន់ៗ ជាពិសេសគឺរុក្ខជាតិដែលអាចយកមកផ្សំធ្វើ ជា ឱសថព្យាបាលរោគផងនោះ។ ឯកឧត្ដមឧបនាយករដ្ឋមន្រ្ដីបានបញ្ជាក់ថា សួនរុក្ខជាតិអង្គរ នេះក្រៅតែពីដាំរុក្ខជាតិអាចផ្សំជាឱសថ ដែលជាគំនិតដ៏សំខាន់នោះ វាក៏មានប្រយោជន៍ សំខាន់មួយទៀតគឺជួយដល់វិស័យបរិស្ថាន នៃដំណើរការប្រែប្រួលអាកាសធាតុ ដោយបាន ផ្ដល់ ជាម្លប់និងបញ្ចេញអុកហ្ស៊ីហ្សែន (Oxygen) សម្រាប់ប្រព័ន្ធដកដង្ហើមផងដែរ។ ឯកឧត្ដម ឧបនាយករដ្ឋមន្រ្ដីបានបន្តថា ការផ្ដួចផ្ដើមគំនិតបង្កើតសួនរុក្ខជាតិអង្គរ ដើម្បីជួយដល់ការ ប្រែ ប្រួលអាកាសធាតុនៅតំបន់អង្គរនេះ ចាត់ទុកថាជាការលើកស្ទួយដល់វិស័យបរិស្ថានផង និង លើកស្ទួយដល់សុខភាពសាធារណ និងភ្ញៀវទេសចរណ៍ផង។ ឯកឧត្ដមឧបនាយករដ្ឋមន្រ្ដីក៏បានសំណូមពរឱ្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ តាម រយៈអាជ្ញាធរជាតិអប្សរា គួរធ្វើការកិច្ចសហការជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ដើម្បីស្នើសុំឱ្យក្រសួងកសិកម្មជួយផ្ដល់ពូជឈើ និងរុក្ខជាតិព្រមទាំងអ្នកបច្ចេកទេសផង ដើម្បី ធ្វើការពង្រីក និងអភិវឌ្ឍន៍សួនរុក្ខជាតិអង្គរនេះ ឱ្យកាន់តែមានទំហំធំព្រមទាំងសម្បូរបែប ដោយរុក្ខជាតិបន្ថែមទៀត។ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរាបានបញ្ជាក់ថា សួនរុក្ខជាតិអង្គរនេះ ត្រូវ បាន បង្កើតឡើងដំបូងក្នុងឆ្នាំ២០០៥ ក្រោមឈ្មោះថា សួនគ្រឿងទេស ក្នុងទំហំសរុបជាង ២ហិកតា។ ក្នុងឆ្នាំ២០១៨ បានសម្រេចផ្តើមរៀបចំកែលម្អ និងពង្រីកផ្ទៃដីសួនគ្រឿង ទេស បន្ថែម ដែលមកទល់ពេលបច្ចុប្បន្ន បានកើនរហូតជិត១៥ហិកតា ឱ្យទៅជា “សួនរុក្ខជាតិអង្គរ ហើយត្រូវបានអនុវត្តន៍រួចរាល់ជាស្ថាពរនៅដើម ឆ្នាំ២០២២នេះ ។ សូមជម្រាបជូនថា សួនរុក្ខជាតិអង្គរ បែងចែកជា០៥សួនធំៗ ក្នុងនោះរួមមាន សួន ឱសថ និងគ្រឿងទេស សួនផ្កាស្មៅ និងផ្កាចម្រុះ សួនអំបូរត្នោត សួនលំនៅឋានខ្មែរ និងសួន ព្រៃឈើ សត្វព្រៃអង្គរ។ សួនរុក្ខជាតិអង្គរបានបើកជូនសាធារណជនភ្ញៀវ ទេសចរចូល ទស្សនា ដោយឥតបង់ថ្លៃ គិតចាប់ពីថ្ងៃដាក់ឱ្យដំណើរ ការជា ផ្លូវការនេះតទៅ។ បន្ទាប់ពីនេះ “សួន រុក្ខ ជាតិ អង្គរ” នឹងដើរតួនាទីមួយផ្នែកក្នុងការរក ចំណូល បន្ថែមជូនជាតិ តាមរយៈការលក់ សំបុត្រ ចូលទស្សនា ក្នុងតម្លៃមួយកំពុងស្ថិតក្នុងដំណាក់ កាល សិក្សា និងពិភាក្សាដោយឈរ លើស្មារតី និងគោលការណ៍ធ្វើយ៉ាងណាឱ្យសួននេះ ក្លាយជា ទីកន្លែងកម្សាន្តអារម្មណ៍ជូន ប្រជា ជនក្នុង ស្រុក ភ្ញៀវទេសចរជាតិ និងអន្តរជាតិ បន្ថែមលើ សមិទ្ធផលនានាក្នុងគម្រោងស្ថាបនា ផ្លូវ ៣៨ ខ្សែ ក្នុងក្រុង សៀមរាប ដោយចំណូលមួយដែល ទទួលបាន នាពេលអនាគត នឹងត្រូវបានប្រើ ប្រាស់ សម្រាប់ការងារ គ្រប់គ្រង និងថែទាំសួន៕សម្រួលដោយ ទៀង បុណ្ណរី