ឯកឧត្តម ហ៊ុន ម៉ានិត អញ្ជើញម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ផ្លូវក្រាលកៅស៊ូ DBST ចំនួន ១៦.៨ គីឡូម៉ែត ដែលតភ្ជាប់ពីឃុំតាអុង ទៅឃុំជយោ ស្រុកចំការលើ
ខេត្តកំពង់ចាមនាព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២នេះ ឯកឧត្តម ហ៊ុន ម៉ានិត សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជាអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ចាម និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកចំការលើ អញ្ជើញជាអធិបតីភាព ក្នុងពិធីម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ផ្លូវក្រាលកៅស៊ូ DBST ចំនួន ១៦.៨ គីឡូម៉ែត ដែលតភ្ជាប់ពីឃុំតាអុង ទៅឃុំជយោ ស្រុកចំការលើ ខេត្តកំពង់ចាម។ឯកឧត្តម បានគូសរម្លឹកងា ផ្លូវនេះ បានបើកការដ្ឋានសាងសង់ ចាប់តាំងពីខែកុម្ភៈ ឆ្នាំ២០២២ និងបានបញ្ចប់ជាស្ថាពរនៅខែឧសភា ដែលក្រុមហ៊ុនបានពន្លឿនការសាងសង់ឲ្យទាន់មុនរដូវវស្សាមកដល់ ដើម្បីកាត់បន្ថយការលំបាករបស់ប្រជាជន និងជាប្រយោជន៍សម្រាប់ប្រជាជនក្នុងស្រុកចំការលើ ដោយគោរពតាមស្តង់ដាគុណភាព។ ឯកឧត្តម បានបញ្ជាក់ថា តាមរយៈផ្លូវមួយខ្សែរនេះ នឹងជួយដល់ប្រជាជន ក្នុងស្រុកចំការលើ ជាពិសេសក្នុងឃុំទាំងពីរ កាត់បន្ថយពេលវេលាធ្វើដំណើរ ចំណេញទាំងថវិកា និងបង្កភាពងាយស្រួលក្នុងការដឹកជញ្ជូនកសិផលបងប្អូនកសិករ។ ឆ្លៀនាឱកាសនោះ ឯកឧត្តម ហ៊ុន ម៉ានិត បានគូសរម្លិចថា កិច្ចខិតខំប្រឹងប្រែងរបស់គណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាល គឺដើម្បីសុខសន្តិភាព និងស្ថិរភាពសង្គម និងផលប្រយោជន៍ជាតិ រួមគ្នាជាមួយប្រជាពលរដ្ឋអភិវឌ្ឍសេដ្ឋកិច្ច សង្គមរបស់យើង។ ឯកឧត្តម ហ៊ុន ម៉ានិត សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជាអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ចាម បានថ្លែងអំណរគុណ ថល់បងប្អូន ពូមីង លោកយាយលោកតា ដែលតែងតែគាំទ្រសម្តេចតេជោ ហ៊ុន សែន និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា។ ការជឿទុកចិត្ត ស្រលាញ់ និងការចូលរួមរបស់ប្រជាពលរដ្ឋ គួបផ្សំនឹងកម្លាំងចលករផ្សេងៗទៀត យើងនឹងបន្តដំណើរជាមួយគ្នាបន្ថែមទៀត បោះជំហានជាបន្តបន្ទាប់ឆ្ពោះទៅការអភិវឌ្ឍន៍ រួមជាមួយសុខសន្តិភាព៕