ក្រសួងពាណិជ្ជកម្ម សហការជាមួយ រដ្ឋបាលខេត្តកណ្តាល បានរៀបចំបើកសិក្ខាសាលាមួយ ដើម្បី ផ្តល់ឱកាស អោយអាជីវករ ពាណិជ្ជករក្រុមសហគ្រាស នៅខេត្តកណ្តាល

ខេត្តកណ្តាល៖ ក្រសួងពាណិជ្ជកម្ម សហការជាមួយ រដ្ឋបាលខេត្តកណ្តាល បានរៀបចំបើកសិក្ខាសាលាមួយ ដើម្បី ផ្តល់ឱកាស អោយអាជីវករ ពាណិជ្ជករក្រុមសហគ្រាស នៅខេត្តកណ្តាល បានយល់ដឹង ពីច្បាប់ពាក់ព័ន្ធ នៅក្នុងដំណើរការ អាជីវកម្មរបស់ខ្លួន សំដៅកាត់បន្ថយ បញ្ហាប្រឈមនានា ដែលជាកត្តាគន្លឹះជំរុញ ឱ្យការធ្វើអាជីវកម្ម មានភាពរឹងមាំ ។ ថ្កែង នៅក្នុងសិក្ខាសាលា ដែលរៀបចំឡើង នៅសាលាខេត្ត នាថ្ងៃទី៤មិនានេះ ឯកឧត្តម ម៉ៅ ថូរ៉ា រដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម មានប្រសាសន៍ថា៖ សិក្ខាសាលានាថ្ងៃនេះ គឺផ្ដោតសំខាន់ទៅលើច្បាប់ចំនួន៤ រួមមាន៖ ១. ច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា ២. ច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ ៣. ច្បាប់ស្តីពីការប្រកួតប្រជែង ៤. ច្បាប់ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាពលើផលិតផលទំនិញ ។ ថ្លែងក្នុង អង្គសិក្ខាសាលា នេះដែរ ឯកឧត្ដម នុត ពុធដារ៉ា អភិបាល រងខេត្តបានលើកទឹកចិត្ត ដល់ ម្នាស់អាជីវកម្ម និងអាជីវករ សូមចូលរួម គោរពច្បាប់ទាំង៤ខាងលើ ដើម្បីបង្កើនប្រសិទ្ធភាព និងបរិយាកាស អាជីវកម្ម និងពាណិជ្ជកម្មរបស់ខ្លួន ឱ្យកាន់តែមានភាព ល្អប្រសើរឡើង។ ទន្ទឹមនិងនេះ ឯកឧត្តម អភិបាល រងខេត្ត បានសំណូមពរ អោយអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ និងការប្រកួត ប្រជែង និងបង្ក្រាបការក្លែងបន្លំ សូមជួយបង្កើននូវការផ្សព្វផ្សាយច្បាប់ទាំងនេះ ឱ្យបានកាន់តែទូលំទូលាយ ដល់អាជីវករ ពាណិជ្ជករ ក្រុមហ៊ុនផលិត សហគ្រាសផលិត និងអ្នកពាក់ព័ន្ធនានា ឱ្យបានជ្រាបបន្តទៀត ដើម្បីជំរុញឱ្យ ការអនុវត្តច្បាប់កាន់តែទទួលបានប្រសិទ្ធភាពខ្ពស់ ។ ពិសេស សូមចុះពិនិត្យគុណភាពផលិតផលទំនិញ នៅតាមទីផ្សារ ឱ្យបានញឹកញាប់ ដើម្បីឱ្យអ្នកប្រើប្រាស់ ទទួលបាន សុវត្ថិភាពសុខភាព ខណ:ដែលពួកគាត់ ទិញទំនិញ យកទៅប្រើប្រាស់ប្រចាំថ្ងៃ៕ សម្រួលដោយ ទៀង បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង