អ្នកអង្គម្ចាស់ ស៊ីសុវត្ថិ សិទ្ធិដែន ឧត្តមទីប្រឹក្សាផ្ទាល់ អមព្រះរាជដំណើរ សម្តេចព្រះអភិសិរី សុគន្ធាមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី ព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់ ព្រះមហាក្សត្រ យាងដង្ហែព្រះបរមអដ្ឋិធាតុ ព្រះករុណា ព្រះបាទ សម្តេចព្រះ នរោត្ដម សីហនុ ព្រះបរមរតនកោដ្ឋ ទៅកាន់ខេត្តប៉ៃលិន

នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២ព្រះរាជពិធីដង្ហែព្រះបរមអដ្ឋិធាតុ ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្ដម សីហនុ ព្រះមហាវរក្សត្រ ព្រះវររាជ បិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់ ដោយសម្តេចព្រះអភិសិរី សុគន្ធាមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រីសម្តេចព្រះមហាសង្ឃរាជ នៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា អមព្រះរាជដំណើរដោយ អ្នកអង្គម្ចាស់ ស៊ីសុវត្ថិ សិទ្ធិដែន ឯកឧត្តម បណ្ឌិត តាន់ វណ្ណនី ឯកឧត្តម សាន្ត រដ្ឋ ស៊ីង ព្រមទាំងឯកឧត្តម លោកជំទាវ ពុទ្ធសាសនូបត្ថម្ភក៍ និងសហការី មកកាន់វត្តព្រះពុទ្ធត្រៃរតន៍មង្គលស្ថិតក្នុងភូមិអូប្រើស សង្កាត់អូតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន។
នៅក្នុងឱកាសដ៏មហានក្ខត្តឬក្សដ៏ឧត្តុងឧត្តមថ្លៃថ្លាប្រកបដោយសទ្ធាជ្រះថ្លា និងនឹករលឹកដល់ព្រះគុណដោយក្តីសោមនស្សក្រៃលែងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី ព្រះអង្គបានប្រទាននូវព្រះឱវាទដល់អ្នកអង្គម្ចាស់ ស៊ីសុវត្ថិ សិទ្ធិដែន និងឯកឧត្តម លោកជំទាវ ពុទ្ធសាសនូបត្ថម្ភក៍ ក៏ដូចជាសិស្ស គណ និងពុទ្ធបរិស័ទអោយចូលរួមជួយជ្រោមជ្រែងតម្កុំតម្កើងដើរតាមលំអានព្រះពុទ្ធសាសនានិងរំលឹកនូវព្រះករុណាមហាទិគុណដ៏ធំធេងនៃអង្គសម្តេចឪ សម្តចតា សម្តេចតាទួត ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។
សូមរំលឹកផងដែរថា ព្រះករុណា ព្រះបាទ សម្តេចព្រះ នរោត្ដម សីហនុ ព្រះមហាវរក្សត្រ ព្រះវររាជ បិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ព្រះអង្គទ្រង់ប្រសូត្រនៅថ្ងៃអង្គារ១១កើត ខែកត្ដិក ឆ្នាំចរ
ចត្វាស័ក ពុទ្ធសករាជ ២៤៦៥ ត្រូវនឹងថ្ងៃទី៣១ ខែតុលា ឆ្នាំ១៩២២ ព្រះអង្គឡើងគ្រោងរាជសម្បត្តិ នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ១៩៤១ នាព្រះបរមរាជវាំងចតុមុខ រាជធានីភ្នំពេញ ក្នុងនាមជាព្រះមហាវរក្សត្រមួយព្រះអង្គ ព្រះបរមរតនកោដ្ឋ ជានិច្ចជាកាលព្រះអង្គ ខិតខំប្រឹងប្រែងបំពេញព្រះរាជកិច្ច និងព្រះរាជបូជនីយកិច្ច ដោយមិនខ្លាចនឿយហត់ព្រះកាយពល និងព្រះរាជបញ្ញាញាណ ដើម្បីបង្រួបបង្រួមជាតិ ទាមទារឯករាជ្យ បូរណភាពទឹកដី នៃព្រះរាជាណាចក្រកម្ពុជា។នៅសល់ត្រឹមព្រះរាជអាល័យ សមិទ្ធិផលជាច្រើន ការស្ថាបនាជាតិ និងស្នាព្រះហស្តដ៏ឧត្តុងឧត្តមនៃអង្គ
សម្តេចឪ សម្តេចតា សម្តេចតាទួត ព្រះបរមរតនកោដ្ឋ ដែលបានបន្សល់ទុកអោយកូនចៅ ចៅទួត ចៅលួត ប្រជានុរាស្ត្រ របស់ព្រះអង្គ។
ព្រះបាទ សម្តេចព្រះ នរោត្ដម សីហនុ ព្រះមហាវរក្សត្រ ព្រះវររាជ បិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ជាព្រះមហាវីរក្សត្រមួយព្រះអង្គ ដែលតែងតែប្រកាន់ខ្ជាប់នូវព្រះរាជកិច្ចប្រកបដោយព្រហ្មវិហារធម៌ដ៏ឧត្តុងឧត្ដមចំពោះប្រជានុរាស្រ្តជាកូន ជាចៅ ចៅទួត ចៅលួត របស់ព្រះអង្គទូទាំងព្រះរាជាណាចក្រកម្ពុជា។
ព្រះរាជសកម្មភាពដ៏ឧត្តុងឧត្តមថ្លៃថ្លាទាំងនេះបានបង្ហាញឲ្យឃើញនូវសច្ចធម៌នៃទសពិធរាជធម៌របស់ព្រះអង្គ ដែលព្រះអង្គប្រទានដល់ប្រជានុរាស្ត្រខ្មែរ ដោយមិនប្រកាន់ ពូជសាសន៍ ជាតិកំណើត ជំនឿសាសនា ឬពណ៌សម្បូរឡើយដោយសារសច្ចភាពនេះហើយទើបប្រជានុរាស្ត្រខ្មែរគ្រប់ស្រទាប់វណ្ណៈទូទាំងប្រទេសបានគាំទ្រស្រលាញ់ គោរព ចំពោះព្រះអង្គគ្មានថ្ងៃបំភ្លេចបាន។
សូមជម្រាប់ជូនថា ព្រះបាទ សម្តេចព្រះ នរោត្ដម សីហនុ ព្រះមហាវរក្សត្រ ព្រះវររាជ បិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ព្រះអង្គយាងចូលសោយព្រះទិវង្គត នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២ ដោយព្រះរោគាពាធនាសាធារណៈរដ្ឋប្រជាមានិតចិន។
តាងនាម អ្នកអង្គម្ចាស់ស៊ីសុវត្ថិ សិទ្ធិដែន ទូលព្រះបង្គំ យើងខ្ញុំជាកូន ជាចៅ ចៅទួត ចៅលួត របស់ព្រះអង្គ សូមថ្វាយនូវមហាព្រះរាជកុសលថ្វាយចំពោះ ព្រះបាទ សម្តេចព្រះ នរោត្ដម សីហនុ ព្រះមហាវរក្សត្រ ព្រះវររាជ បិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ សូមព្រះរាជវិញ្ញាណក្ខន្ធព្រះអង្គបានយាងទៅកាន់សោយសុខឋានសួគ៌សុគតិភព និងអតីតព្រះរាជវិញ្ញាណក្ខន្ធព្រះមហាក្សត្រ ព្រះមហាក្សត្រិយានី ព្រមទាំងព្រះរាជវង្សានុវង្សគ្រប់ព្រះអង្គសូមបានទទួលនូវឥដ្ឋមនុញ្ញផលហើយបានសោយក្នុងទីឋានបរមសុខឋានសួគ៌សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ និងសូមលើកហត្ថាប្រណម្យបួងសួងដល់គុណបុណ្យព្រះរតនត្រៃគុណកែវទាំងបី ឬទ្ធីបារមីខ្លាំងខ្លា វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក ទេវតាថែរក្សាព្រះមហានគរ សូមអោយប្រជានុរាស្ត្រគ្រប់រូបសមប្រកបតែនឹងសេចក្តីសុខសេចក្តីចម្រើនរុងរឿងរួចចាកផុតពីរោគាព្យាធិ ឬ អន្តរាយផ្សេង ដោយអានុភាពនៃគុណបុណ្យបុព្វបុរស និង ទេវតាឆ្នាំថ្មីព្រះនាមកិរិណីទេវី សូមជួយថែរក្សាការពារ អភិបាលប្រោសព្រំ បវរសួស្ដីសិរីមង្គល វិបុលសុខ មហាប្រសើគ្រប់ប្រការកើតមានដល់បងប្អូនប្រជានុរាស្ត្រខ្មែរគ្រប់ស្រទាប់វណ្ណៈ រកទទួលទានមានបានគ្រប់ក្រុមគ្រួសារ។ សូមបញ្ជាក់ផងដែរថា សម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្តេចព្រះមហាសង្ឃរាជ នៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា គឺជាព្រះរាជដ៏ខ្ពង់ខ្ពស់ព្រះមហាក្សត្រ ព្រះអង្គនិមន្តយាងដង្ហែរព្រះបរមអដ្ឋិធាតុព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ មកតម្កល់ទុកក្នុងព្រះចេតិយ នាបរិវេណវត្តព្រះត្រៃរតន៍មង្គល ក្រុងប៉ៃលិន ខេត្តប៉ៃលិន។

 ក្នុងឱកាសនោះដែរ សម្តេចព្រះអភិសិរីសុគន្ធា មហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី ព្រះប្រទាន ជាអំណោយ ដល់តាជី យាយជីចំនួន១០០រូប លោកគ្រូអ្នកគ្រូ ៧នាក់ និងសិស្សានុសិស្សចំនួន២០០នាក់ ព្រមទាំងនិមន្តព្រះសង្ឃចំនួន៩០អង្គគោចរបិណ្ឌបាតបង្សុកូលឧទ្ទិសកុសលជាកិច្ចបង្ហើយបុណ្យ។
ជាទីបញ្ចប់ អ្នកអង្គម្ចាស់ ស៊ីសុវត្ថិ សិទ្ធិដែន សូមអោយប្រជាពុទ្ធបរិស័ទទាំងអស់សូមមានសាមគ្គីភាព ភាតរភាព
ចេះជួយគ្នាទៅវិញទៅមក រួមកម្លាំងគ្នាជាធ្លុងមួយដើម្បីចូលរួមជួយថែរក្សាការពារ ព្រះពុទ្ធសាសនា កេរ្តិ៍តំណែលបុព្វបុរសដូនតា និងកសាងមហានគរដ៏បវរមួយនេះអោយបានរុងរឿង ឋិតថេរចេកាលជានិច្ចនិរន្តរន៍តរៀងទៅ៕

 

អត្ថបទដែលជាប់ទាក់ទង