គណៈប្រតិភូព្រឹទ្ធសភាបារាំង និងគណៈប្រតិភូព្រឹទ្ធសភាកម្ពុជា អញ្ជើញទស្សនកិច្ចរមណីយដ្ឋាន ប្រាសាទព្រះវិហារ
ភ្នំពេញ៖ គណៈប្រតិភូព្រឹទ្ធសភាបារាំង ដឹកនាំដោយ ឯកឧត្តម Vincent Eblé សមាជិកព្រឹទ្ធសភាបារាំង និង ជាប្រធានក្រុមមិត្តភាព និងគណៈប្រតិភូកម្ពុជាដឹកនាំដោយលោកជុំទាវ អ៊ុំ សូម៉ានីន សមាជិកាព្រឹទ្ធសភា និងឯកឧត្តម លឹម ប៊ុនហុក អគ្គលេខាធិការរងព្រឹទ្ធសភា បានអញ្ជើញធ្វើទស្សនកិច្ចនៅរមណីយដ្ឋានប្រាសាទព្រះវិហារ រសៀលថ្ងៃចន្ទ ទី០៩ ខែឧសភា ឆ្នាំ២០២២ ។ ក្នុងដំណើរទស្សកិច្ចនោះ ត្រូវបានឯកឧត្តម គង់ ពុទ្ធិការ អគ្គនាយកនៃអាជ្ញាធរជាតិព្រះវិហារ ឯកឧត្តម លី សារ៉ារិទ្ធ អភិបាលរងខេត្តព្រះវិហារ និង ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះវិហារ បានទទទួលស្វាគមន៍គណៈប្រតិភូព្រឹទ្ធសភាបារាំង ដឹកនាំដោយ ឯកឧត្តម Vincent Eblé សមាជិកព្រឹទ្ធសភាបារាំង និង ជាប្រធានក្រុមមិត្តភាព និងគណៈប្រតិភូកម្ពុជា ដឹកនាំដោយ លោកជុំទាវ អ៊ុំ សូម៉ានីន សមាជិកាព្រឹទ្ធសភា និងឯកឧត្តម លឹម ប៊ុនហុក អគ្គលេខាធិ ការរងព្រឹទ្ធសភា ។ គណៈប្រតិភូ ទាំងអស់ក៏បានកោតសរសើរដល់ការខិតខំប្រឹងប្រែងក្នុងការអភិរក្ស ប្រាសាទព្រះវិហារ របស់អាជ្ញាធរជាតិព្រះវិហារ ក្នុងការអភិរក្សប្រាសាទព្រះវិហារដ៏ល្អអស្ចារ្យមួយនេះ ។ ក្នុងឱកាសនោះដែរ គណៈប្រតិភូទាំងអស់ ក៏បានទៅទស្សនាការជុសជុលជណ្តើរខាងជើង លើភ្នំ ប្រាសាទព្រះវិហារ ហើយគណៈប្រតិភូ ក៏បានអញ្ជើញចូលទស្សនាសារមន្ទីរធម្មជាតិ សកលសម្តេចតេជោ ហ៊ុន សែន ព្រះវិហារ ផងដែរ ៕ សម្រួលដោយ ទៀង បុណ្ណរី