សមាជិកក្រុមប្រឹក្សាភិបាល សមាគមអ្នកនិពន្ធខ្មែរ នឹងរៀបរៀងបោះពុម្ពសៀវភៅ ដែលមានចំណងជើងថា «ទំនាក់ទំនងកម្ពុជា អាម៉េរិក សម័យតេជោសែន»នាពេលខាងមុខ។
ថ្ងៃទី០៩ខែឧសភា ឆ្នាំ២០២២
ភ្នំពេញ៖ តាមប្រភពព័ត៌មានក្រៅផ្លូវការ ដែលយើងទទួលបាន បានឱ្យដឹងថា ឯកឧត្តម ពៅ សុខ ទីប្រឹក្សាផ្ទាល់សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន និងជាសមាជិកក្រុមប្រឹក្សាភិបាល សមាគមអ្នកនិពន្ធខ្មែរ នឹងរៀបរៀងបោះពុម្ពសៀវភៅ ដែលមានចំណងជើងថា «ទំនាក់ទំនងកម្ពុជា អាម៉េរិក សម័យតេជោសែន»នាពេលខាងមុខ។ ប្រភពដែលសុំមិនបញ្ចេញឈ្មោះ បានឱ្យដឹងទៀតថា តាមការគ្រោងទុក ឯកឧត្តម ពៅ សុខ នឹងបញ្ចប់ការរៀបរៀងសៀវភៅនេះ នៅពេលឆាប់ៗខាងមុខនេះ ខណ:ដែល ឯកឧត្តមក៏កំពុង រៀបរៀងសៀវភៅ ស្តីពីដំណើរជីវិតពីកុមារភាព រហូតដល់ការចូលប្រឡូកក្នុងឆាកនយោបាយ របស់ឯកឧត្តម ហ៊ុន ម៉ាណែត ដែរនោះ។ ឯកឧត្តម ពៅ សុខ ទីប្រឹក្សាផ្ទាល់សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន បានមានប្រសាសន៍ប្រាប់អ្នកសារព័ត៌មាន តាមទូរស័ព្ទថា ឯកឧត្តមពិតជាមានផែនការបោះពុម្ពសៀវភៅស្តីពី«ទំនាក់ទំនងកម្ពុជា អាម៉េរិក សម័យតេជោសែន» នេះមែន ប៉ុន្តែ កិច្ចការនេះ អាចប្រព្រឹត្តទៅបាននៅចុងឆ្នាំ២០២២ ឬដើមឆ្នាំ២០២៣ ព្រោះពេលវេលាឯកឧត្តមក៏កំពុងចង្អៀត។ នៅពេលសួរថា តើខ្លឹមសារ នៃសៀវភៅដែលកំពុងរៀបរៀងនេះ ទាក់ទងនឹងអ្វីខ្លះនោះ ឯកឧត្តម ពៅ សុខ បញ្ជាក់ថា ជាគោលការណ៍ ដោយសារសាវតារ នៃទំនាក់ទំនងកម្ពុជា អាម៉េរិកមានគេសរសេរច្រើនមកហើយ ហើយភាគច្រើនផ្តោតតែលើជម្លោះ ឬវិវាទ ឬចំណុចអវិជ្ជមានរវាងគ្នានិងគ្នានោះ ក្នុងសៀវភៅនេះ គឺឯកឧត្តមផ្តោតតែលើសកម្មភាពទំនាក់ទំនងការទូត នយោបាយ ឬទស្សន:ជាវិជ្ជមាន ដែលកម្ពុជា និងអាម៉េរិកមានចំពោះគ្នាទៅវិញទៅមក ប៉ុណ្ណោះ គឺមិនផ្តោតលើចំណុចអវិជ្ជមាន ឬភាពរកាំរកូសគ្នានោះទេ។ ឯកឧត្តម ពៅ សុខ អះអាងថា ក្រោយពីការស្រាវជ្រាវ ឯកឧត្តមឃើញថា ទំនាក់ទំនងកម្ពុជា អាម៉េរិក ទោះបីមានចំណុចអវិជ្ជមានខ្លះៗក្តី ប៉ុន្តែ គឺមានចំណុចវិជ្ជមាន ចំណុចល្អគួរលើកយកមកបង្ហាញច្រើន ជាពិសេសនៅក្នុងដំណាក់កាល៤អាណត្តិ នៃប្រធានាធិបតីចុងក្រោយនេះ គឺគិតពី លោក បារ៉ាក់ អូបាម៉ា លោក ដូណាល់ ត្រាំ មកដល់លោកចូបៃឌិន។ ឯកឧត្តម ពៅ សុខ ទីប្រឹក្សាផ្ទាល់សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន បានមានប្រសាសន៍ប្រាប់អ្នកសារព័ត៌មាន តាមទូរស័ព្ទថា ឯកឧត្តមពិតជាមានផែនការបោះពុម្ពសៀវភៅស្តីពី«ទំនាក់ទំនងកម្ពុជា អាម៉េរិក សម័យតេជោសែន» នេះមែន ប៉ុន្តែ កិច្ចការនេះ អាចប្រព្រឹត្តទៅបាននៅចុងឆ្នាំ២០២២ ឬដើមឆ្នាំ២០២៣ ព្រោះពេលវេលាឯកឧត្តមក៏កំពុងចង្អៀត។ នៅពេលសួរថា តើខ្លឹមសារ នៃសៀវភៅដែលកំពុងរៀបរៀងនេះ ទាក់ទងនឹងអ្វីខ្លះនោះ ឯកឧត្តម ពៅ សុខ បញ្ជាក់ថា ជាគោលការណ៍ ដោយសារសាវតារ នៃទំនាក់ទំនងកម្ពុជា អាម៉េរិកមានគេសរសេរច្រើនមកហើយ ហើយភាគច្រើនផ្តោតតែលើជម្លោះ ឬវិវាទ ឬចំណុចអវិជ្ជមានរវាងគ្នានិងគ្នានោះ ក្នុងសៀវភៅនេះ គឺឯកឧត្តមផ្តោតតែលើសកម្មភាពទំនាក់ទំនងការទូត នយោបាយ ឬទស្សន:ជាវិជ្ជមាន ដែលកម្ពុជា និងអាម៉េរិកមានចំពោះគ្នាទៅវិញទៅមក ប៉ុណ្ណោះ គឺមិនផ្តោតលើចំណុចអវិជ្ជមាន ឬភាពរកាំរកូសគ្នានោះទេ។ ឯកឧត្តម ពៅ សុខ អះអាងថា ក្រោយពីការស្រាវជ្រាវ ឯកឧត្តមឃើញថា ទំនាក់ទំនងកម្ពុជា អាម៉េរិក ទោះបីមានចំណុចអវិជ្ជមានខ្លះៗក្តី ប៉ុន្តែ គឺមានចំណុចវិជ្ជមាន ចំណុចល្អគួរលើកយកមកបង្ហាញច្រើន ជាពិសេសនៅក្នុងដំណាក់កាល៤អាណត្តិ នៃប្រធានាធិបតីចុងក្រោយនេះ គឺគិតពី លោក បារ៉ាក់ អូបាម៉ា លោក ដូណាល់ ត្រាំ មកដល់លោកចូបៃឌិន។សម្រួលដោយ ទៀង បុណ្ណរី