ជនជាតិវៀតណាមជាម្ចាស់សង្វៀនជល់មាន់នៅស្រុកកោះធំ ដែលប្រើហិង្សាលើម្ចាស់សង្វៀនជល់មាន់នៅស្រុកស្អាង ត្រូវជាប់ពន្ធនាគារ ហើយ

ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២២

ខេត្តកណ្តាល៖ កាលពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២២ លោក ហេង ផល្លា ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាល បានសម្រេចចេញដីកាឃុំខ្លួនម្ចាស់សង្វៀនជល់មាន់នៅស្រុកកោះធំ ដែលបានប្រើអំពើហិង្សាលើម្ចាស់សង្វៀនជល់មាន់ស្រុកស្អាង ដាក់ពន្ធនាគារបណ្តោះអាសន្ន ក្រោមការចោទប្រកាន់ពីបទ «ហិង្សាដោយចេតនា» តាមមាត្រា២១៧ នៃក្រមព្រហ្មទណ្ឌ ។

បទល្មើសនេះ បានប្រព្រឹត្តនៅចំណុចកាស៊ីណូ កាឡាក់ស៊ី ភូមិជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល ថ្ងៃទី៥ ឧសភា ឆ្នាំ២០២២  វេលាម៉ោង១៧និង៤០នាទី ។

សមត្ថកិច្ច បានអោយដឹងថា ជនរងគ្រោះ ទី១ ឈ្មោះ ស្រៀ ហុង ភេទប្រុស អាយុ៣៧ឆ្នាំ និង ទី២ឈ្មោះ ម៉ុន វណ្ណា ភេទប្រុស  អាយុ៥៩ឆ្នាំ ។

ចំណែកម្ចាស់សង្វៀននៅស្រុកកោះធំ មានឈ្មោះ ង្វៀង ប៊ិន ភេទប្រុស អាយុ៥២ឆ្នាំ ជាជនជាតិវៀតណាម  ។

មុនពេលកើតហេតុ ជនសង្ស័យនិងជនរងគ្រោះ បានជជែកគ្នាអំពីប្រាក់ដែលជនរងគ្រោះបានឲ្យគេខ្ចីប្រាក់ចំនួន១លានរៀល យ៉ាងតឹងសរសៃកយ៉ាងខ្លាំង រហូតឈានដល់ការប្រើហិង្សាដាក់គ្នា ដោយជនសង្ស័យនិងបក្ខពួក ប្រហែល៧-៨នាក់ បាននាំគ្នាព្រួតគ្នាវាយទៅលើជនរងគ្រោះទាំង២នាក់ ។

ក្រោយមានពាក្យបណ្តឹងពីជនរងគ្រោះ សមត្ថកិច្ចក៏បានទៅឃាត់ខ្លួនជនសង្ស័យ តែម្តង ដែលពេលនេះ ជនសង្ស័យបានជាប់ពន្ធនាគារ ហើយ ៕សម្រួលដោយ ទៀង បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង