ឯកឧត្តម វេង សាខុន អំពាវនាវកុំឱ្យជឿពាក្យឃោសនា បោកប្រាស់ មួលបង្កាច់ ពីជនអគតិមួយចំនួន
ថ្ងៃទី
កំពង់ចាម÷ឯកឧត្តម វេង សាខុន បាន អំពាវនាវដល់ប្រជាពលរដ្ឋនៅស្រុកកំពង់សៀមខេត្តកំពង់ចាម កុំឱ្យជឿពាក្យឃោសនា បោកប្រាស់ មួលបង្កាច់របស់ជនអគតិមួយចំនួនដែលមានចេតនា បំផ្លាញកិត្តិយស និងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។
ក្នុងពិធីជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋចំនួន ១២០០នាក់ ក្នុងបរិវេណវត្តកោះមិត្ត ស្រុកកំពង់សៀម ខេត្តកំពង់ចាម នៅរសៀលថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និង ជាប្រធានការងារថ្នាក់ជាតិចុះជួយស្រុកជើងព្រៃ ស្រុកកំពង់សៀម ខេត្តកំពង់ចាម និងស្រុកតំបែរ ខេត្តត្បូងឃ្មុំ ឯកឧត្តម បាន ក្រើនរំលឹកឱ្យពលរដ្ឋទាំងអស់មិនត្រូវជឿពាក្យឃោសនា បោកប្រាស់ មួលបង្កាច់របស់ជនអគតិមួយ ចំនួនដែលមានចេតនាបំផ្លាញកិត្តិយស និងផ្តួលរំលំរាជ រដ្ឋាភិបាលស្របច្បាប់របស់យើង។ ផ្ទុយទៅវិញយើងជាសមាជិកម្នាក់ៗត្រូវបន្តពង្រឹងជំហរស្មារតី ដើរតាមគោលនយោបាយបក្សដែលមានសម្តេចតេជោជាប្រធានដោយឥតងាករេ៕សម្រួលដោយ ទៀង បុណ្ណរី