ឯកឧត្តម កែ គឹមយ៉ាន ៖ គ្រូបង្រៀនគឺជាបេះដូងនៃការស្តារ និងអភិវឌ្ឍវិស័យអប់រំ
ខេត្តបន្ទាយមានជ័យ៖ ឯកឧត្តម កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ បានថ្លែងបែបនេះ ក្នុងឱកាសដែលឯកឧត្តម ដឹកនាំក្រុមការងារចូលរួមជាអធិបតីសម្ពោធអគារសិក្សានៅសាលាបឋមសិក្សាស្រះឈូក ប្រាសាទ ត្នោត បន្ទាយនាង ឫស្សីក្រោក រហាត់ទឹក ចក ពង្រ អូរស្ងួតនិងទីចាត់ការសរុបចំនួន១១ខ្នង និង៤៥បន្ទប់ ដែលមានតម្លៃសរុបជិត៥០ម៉ឺនដុល្លារនិងសំណេះសំណាលជាមួយប្រជាពលរដ្ឋក្នុងស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២២។ថ្លែងក្នុងនាម សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី ក្នុងឱកាសនេះ លោក កែ គឹមយ៉ាន បានថ្លែងកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ សមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋទូទាំងខេត្តបន្ទាយមានជ័យ ជាពិសេសអាជ្ញាធរ និងអង្គភាពពាក់ព័ន្ធស្រុកមង្គលបូរី ដែលបានចូលរួមចំណែកពង្រឹងខឿនការពារជាតិ ការពារបូរណភាពដែនដី រក្សាបានសន្តិសុខ សណ្តាប់ធ្នាប់សង្គម អនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព ការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ការកសាង និងអភិវឌ្ឍ សេដ្ឋកិច្ច សង្គមស្តារបានហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត អភិវឌ្ឍវិស័យអប់រំ សុខាភិបាល សង្គមកិច្ច និងជីវភាពរស់នៅរបស់ប្រជាជនទៅតាមគន្លងប្រក្រតីភាពថ្មី នៃបរិបទកូវីដ-១៩។
ក្នុងឱកាសនោះដែរ លោក កែ គឹមយ៉ាន បានថ្លែងបន្តដោយកោតសរសើរនិងថ្លែងអំណរគុណចំពោះគណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ បុគ្គលិកអប់រំទាំងអស់ ដែលបានខិតខំពុះពារយកចិត្តទុកដាក់បង្រៀនសិស្សក្នុងរយៈកាលកន្លងមក ជាពិសេសក្នុងអំឡុងពេលនៃវិបត្តិកូវីដ-១៩ ដែលយើងទាំងអស់គ្នា “គ្រូបង្រៀនគឺជាបេះដូង នៃការស្តារ និងការអភិវឌ្ឍន៍វិស័យអប់រំ “ ។
ជាង៤៣ឆ្នាំកន្លងមកនេះ ផ្តើមចេញពីថ្ងៃជ័យជម្នះ៧ មករា ១៩៧៩ រាជរដ្ឋាភិបាលកម្ពុជា បានខិតខំស្តារប្រទេសពីបាតដៃទទេកសាងបាននូវមូលដ្ឋានគ្រឹះដ៏សំខាន់នៃការអភិវឌ្ឍសង្គម សេដ្ឋកិច្ច បណ្តុះបណ្តាលធនធានមនុស្សអប់រំសិស្សានុសិស្សដែលជាទំពាំងស្នងឬស្សី ក្លាយជាពលរដ្ឋល្អ និងជាអ្នកបន្តវេនប្រកបដោយសក្តានុពលចូលរួមជួយកសាងប្រទេសជាតិបានរីកចម្រេីន និងមិនពាក់ព័ន្ធនឹងអំពេីអបាយ ចាកចេញឆ្ងាយពីបញ្ហាគ្រឿងញៀន។ជាមួយគ្នានោះផងដែរ លោក កែ គឹមយ៉ាន និងលោកជំទាវ ម៉ៅ ម៉ាល័យ បាននាំយកអំណោយជាថវិកា និងសម្ភារសិក្សាផ្តល់និងចែកជូន៖
១. ឧបត្ថម្ភកម្លាំងនគរបាល កងរាជអាវុធហត្ថសឹករងស្រុក គ្រូពេទ្យ១ក្រុមៗថវិកា៥០ម៉ឺនរៀល
២. ឧបត្ថម្ភលោកគ្រូ អ្នកគ្រូ ១៤នាក់ ក្នុង១នាក់ទទួលបានសារុង១ និងថវិកា១ម៉ឺនរៀល
៣. ឧបត្ថម្ភសិស្សានុសិស្ស៤២៥នាក់ម្នាក់ៗទទួលបានសៀវភៅ២ក្បាល ប៊ិច២ដើម និងថវិកា៥ពាន់រៀល
៤. ឧបត្ថម្ភប្រជាពលរដ្ឋចូលរួមទាំងអស់ម្នាក់ៗទទួលបានសារុង១
៥.ឧបត្ថម្ភសសយក កាកបាទក្រហម និងក្រុមការងារអភិវឌ្ឍយុវជនខេត្តបន្ទាយមានជ័យ ៤២នាក់ម្នាក់ៗ១ម៉ឺនរៀល ៕ អរគុណសន្តិភាពសម្រួលដោយ ទៀង បុណ្ណរី