ពិតជាឈាមស្រែក ស្បែកហៅមែន ឃាតករម្នាក់ដែលបានសម្លាប់នារីក្នុងបន្ទប់ផ្ទះសំណាក់ក្នុងក្រុងពោធិ៍សាត់នោះឥឡូវនេះត្រូវចាប់ខ្លួនបានហើយ បន្ទាប់រត់គេចខ្លួនជិត២ឆ្នាំ
ក្រោមការបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្តពោធិ៍សាត់ និងដឹកនាំបញ្ជាផ្ទាល់ដោយឧត្តមសេនី៍ត្រី ម៉ូ លីដា ស្នងការរងទទួលផែនការងារព្រហ្មទណ្ឌ ជាមួយមន្រ្តីកងកម្លាំងនគរបាលក្រោមឪវាទ នៅរសៀលម៉ោង១៧, ៥៥នាទី ថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២២ នៅភូមិពាលញេក១ សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ បានធ្វើការចាប់ខ្លួនជនដៃដល់ជាឃាករ ដោយមិនអាចតដៃបាន មានឈ្មោះ ច្រឹង ហ៊ុន ដែលបានសម្លាប់នារីរូបស្រស់ម្នាក់ឈ្មោះ ស្រីម៉ៅ ហៅ ណូ នៅឯផ្ទះសំណាក់មួយកន្លែង ដោយសារកំហឹង ស្ទុះទៅច្របាច់ក រហូតដល់ដាច់ខ្សល់ស្លាប់ ក្នុងបន្ទប់ នារាត្រីយប់ម៉ោង១០កន្លះ ក្នុងថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២១។
បើយោងតាមចំលើយរបស់ឃាតករបានឆ្លើយថា ជនជាឃាតករត្រូវជាសង្សានិងស្រីម៉ៅ ហៅណូ បានស្គាល់គ្នាប្រហែន៤ ទៅ ៥ខែហើយ ដោយនៅថ្ងៃ ទី០៨ ខែតុលា ឆ្នាំ២០២១ បាននាំគ្នាជីះម៉ូតូដើរលេងទៅស្នាមព្រះតាមបណ្តោយផ្លូវជាតិលេខ៥ ពេលនោះស្រាប់តែឃើញឡានដឹកស្រូវ ឈប់នៅលើផ្លូវជាតិលេខ៥ ស្រីម៉ៅ បានធ្វើសកម្មភាពលួចលុយក្នុងឡានបានចំនួនជាង២០លានរៀល ហើយយកទៅអោយម្តាយចាស់នៅភូមិទូលគ្រួសក្នុងក្រុងពោធិ៍សាត់ ហើយក៏ចេញដំណើរទៅដេកផ្ទះសំណាក់តែម្តងទៅ រហូតឈានដល់ ឃាតករនោះ សាកសួរស្រីម៉ៅពីរឿងលុយនោះ ថាបានយកលុយរហូតដល់ជាង២០លានរៀលទៅណាអស់ហើយស្រីម៉ៅក៏បានឆ្លើយថាលុយខ្ញុំយកឲ្យម្ដាយខ្ញុំអស់បាត់ហើយយីសយកលុយយើងទៅឲ្យម្តាយអស់ទៀត ដែលធ្វើអោយឃាតកររូបនេះទប់ចិត្តមិនបាន ហ៊ានច្របាច់កនារីនោះរហូតដល់ស្លាប់តែម្តង។
បើយោងតាមសេចក្តីរាយការណ៍ សហការី ធីអិនអឹម លោក មិន ជន មុននេះបន្តិចថា នៅពេលនេះ ឃាតករកំពុងនៅក្នុងកណ្តាប់ដៃសមត្ថកិច្ចនៅឡើយទេ ព្រោះ មន្រ្តីនគរបាលយុត្តិធម៌កំពុងតែកសាងសំណុំរឿងនេះទៅតុលាការ ដើម្បីចាត់ការតាមនិត្តិវិធីនៃច្បាប់ព្រះរាជាណាចក្រម្ពុជា។
ជាចុងក្រោយ ក្នុងនាម ជាប្រជាពលរដ្ឋ ក៏ដូចជាអ្នកសារព័ត៌មាន ធីអិនអឹម សូមសរសើរដោយស្មោះអស់ពីដូងចិត្តនៅការខិតខំ របស់មន្រ្តីនគរបាលក្នុងខេត្តពោធិ៍សាត់ ក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់ឧត្តមសេនី៍យទោ ស ថេង ស្នងការនគរបាលខេត្តពោធិ៍សាត់ បម្រើដើម្បីប្រជាពលរដ្ឋ ដើម្បីយុត្តិធម៌។សម្រួលដោយ ទៀង បុណ្ណរី