ពិធីបិទបញ្ចប់វគ្គបណ្ដុះបណ្ដាលកម្លាំងប្រជាការពារឃុំ ចំនួន៨ឃុំក្នុងស្រុកបាណន់ ក្រោមអធិបតីភាពឯកឧត្តមសន្តិបណ្ឌិត សុខផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារចុះជួយមូលដ្ឋានស្រុកបាណន់ខេត្តបាត់ដំបង។

ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២២នេះ អធិការដ្ឋាននគរបាលស្រុកបាណន់ បានធ្វើពិធីបើកវគ្គបណ្តុះបណ្តាល ស្ដីពីច្បាប់បោះឆ្នោតក្រមសីលធម៌ នីតិវិធី និងវិធីសាស្ត្រការពារ របស់ភ្នាក់ងារសន្តិសុខបំរើដល់ការបោះឆ្នោត ក្រោមក្រោមអធិបតីភាពឯកឧត្តមសន្តិ សុខ ផល ជារដ្ឋលេខាធិការនៃក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារចុះជួយស្រុកបាណន់ និងមានការចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ លោកអភិបាលស្រុក និងកងកំលាំងទាំងបីប្រភេទរបស់ស្រុកផងដែរ។

ដោយមានការដឹកនាំបណ្តុះបណ្តាលដោតលោកវរសេនីយ៍ឯក ប៉ាន់ វ៉ាន់នី អធិការនៃអធិការដ្ឋាននគរបាលស្រុកបាណន់ លោកវរសេនីយ៍ទោ សាត ស៊ាត អធិការរងផែនសន្តិសុខ និងលោកវរសេនីយ៍ទោ ពឹង សារ៉េត អធិការរងសេនាធិការ ជាគ្រូបង្គោល ដែលបានផ្តោតសំខាន់លើផ្នែកសន្តិសុខ សណ្តាប់ធ្លាប់ ការពារ ដល់ទីតាំងបណ្ឌលការិល័យបោះឆ្នោត និងសុវត្ថិភាពដល់ប្រជាពលរដ្ឋក្នុងអំឡុងពេលមកបោះឆ្នោត នៅថ្ងៃទី05 ខែមិថុនា ឆ្នាំ២០២២ខាងមុខនេះ។
សិក្ខាកាមដែលបានចូលរួមវគ្គបណ្តុះបណ្តាលគឺមានក្រុមប្រជាការពារឃុំ មកពីឃុំចំនួន៦ មានឃុំឈើទាល, ឃុំបាយដំរាំ,ឃុំ កន្ទឺ១, ឃុំកន្ទឺ២, ឃុំចែងមានជ័យ, ឃុំភ្នំសំពៅ និងតំណាងប្រជាការពារចំពោះកិច្ចឃុំស្នឹង១នាក់ និងឃុំតាគ្រាម ១នាក់ សរុបចំនួន ៣៨២នាក់ ។

ក្នុងនោះឯកឧត្តមសន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានស្រុកបាណន់ ផ្តល់អំណោយ ដ៏ថ្លៃថ្លាដល់កម្លាំងប្រជាការពារទាំង ៨ឃុំ សរុប ៦០៦នាក់ ក្នុងនោះម្នាក់ៗទទួលបានថវិកា ២ម៉ឺនរៀល និងអាហារសម្រន់ ២ពេល ។

លោកវរសេនយ៌ឯក ប៉ាន់ វ៉ាន់នី អធិការនគបាលស្រុកបាណន់ បានដឹកនាំបញ្ចប់វគ្គបណ្ដុះបណ្ដាល បានដោយជោគជ័យជូនរាជរដ្ឋាភិបាល ។ លោកអធិការ និងសិក្ខាកាម ជាប្រជាការពារឃុំ បានធ្វើការថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅដល់រាជរដ្ឋាភិបាល និងឯកឧត្តមសន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការនៃក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារចុះជួយស្រុកបាណន់ ដែលបានជ្រោមជ្រែង និងការឧបត្ថម្ភដល់វគ្គបណ្ដុះបណ្ដាលសិក្ខាកាមទាំ៣៨២នាក់សម្រាប់ស្រុកបាណន់៕

ធ្វើសេចក្តីរាយការណ៌ដោយលោក ឈាង ផល្លា សហការីទូរទស្សន៌TNM TVប្រចាំខេត្តបាត់ដំបងសម្រួលដោយ ទៀង បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង