សកម្មភាពរបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តតាកែវ ថ្ងៃអង្គារ៣កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី៣ខែ ឧសភា ឆ្នាំ២០២២

១.ការងារផលិតកម្ម និងបសុព្យាបាល
+ លោក ប៊ុត ប៊ុនមករា និង លោក ដួង សារិត មន្ត្រីការិយាល័យផលិតកម្មនិងបសុព្យាបាលខេត្ត បានធ្វើការត្រួតពិនិត្យអនាម័យសត្វ សាច់ ផលិតផលសត្វនៅសត្តឃាតដ្ឋានពិឃាតជ្រូកប្រភេទ(ក) របស់ក្រុមហ៊ុនស៊ីភី ស្ថិតនៅភូមិឈើទាល ឃុំជម្ពូវន្ត ស្រុកជុំគីរី ខេត្តកំពត ដើម្បីធានាបានគុណភាពសាច់ សុវត្ថិភាព អនាម័យល្អ និងសុខភាពសាធារណ:។
+ លោក កាយ វ៉ាន់ថន និងលោក ឃុយ វណ្ណារ័ត្ន មន្ត្រីផ្នែកសុខភាពសត្វនិងផលិតកម្មសត្វនៃការិយាល័យសេដ្ឋកិច្ចនិងអភិវឌ្ឍន៍សហគមន៍នៃរដ្ឋបាលក្រុងកំពត បានធ្វើការត្រួតពិនិត្យអនាម័យសត្វ សាច់ ផលិតផលសត្វនៅសត្តឃាតដ្ឋានជាប់ជាប្រចាំដើម្បីធានាបានគុណភាពសាច់ សុវត្ថិភាព អនាម័យល្អ និងសុខភាពសាធារណ:។
+ ព័ត៌មានតម្លៃសត្វនិងស៊ុត
-ជ្រូកសាច់រស់១២ ៩០០រៀល/គក្រ
-មាន់បីសាសន៏១០ ៦០០រៀល/គក្រ
-មាន់សាច់ ៥ ០០០រៀល/គក្រ
-មាន់ស្រែរស់ ១៧ ០០០រៀល/គក្រ
-ស៊ុតមាន់ ៣៦០រៀល/គ្រាប់
-ស៊ុតទា ៤៥០-៤៧០រៀល/គ្រាប់។
២.ការងាររុក្ខាប្រមាញ់
+ មន្រ្តីខណ្ឌ ផ្នែក និង សង្កាត់ បានល្បាតត្រួតពិនិត្យបទល្មើសព្រៃឈើ និង សត្វព្រៃ ដោយពុំជួបប្រទះបទល្មើសទេ ។
៣.ការងារនេសាទ
+ នាយរងខណ្ឌ ចូលរួមប្រជុំរៀបចំផែនការជាមួយគណកម្មការស្រះជម្រកត្រី នៅឃុំនារាយណ៌ ស្រុកឈូក ខេត្តកំពត គាំទ្រដោយអង្គការ EU។
+ ក្រុមអធិការកិច្ច នៃខណ្ឌរដ្ឋបាលជលផលកំពត បានចុះបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសជលផល ក្នុងដែនសមុទ្រ ពុំបានជួបប្រទះបទល្មើសទេ។
៤.ការងារកិច្ចប្រជុំ សន្និបាត វេទិកា និងពិធីផ្សេងៗ
+ ពេលព្រឹក លោក ហៀន ង៉ុន អនុប្រធានមន្ទីរ និងលោក ជួន សារ៉ា នាយខណ្ឌរដ្ឋបាលព្រៃឈេីកំពតបានចូលរួមពិធីសំណេះសំណាលជាមួយកម្មករ កម្មការិនីរោងចក្រកាត់ដេរស្រោមដៃ ជាដេយីសេហ្វធីប្រដាក ឯ.ក នៅភូមិខ្ពងរុន ឃុំស្រែចែង ស្រុកជុំគីរី ក្រោមអធិបតីភាព ឯកឧត្តម ម៉ៅ ធនិន ធភិបាលនៃអភិបាលខេត្តកំពត និងឯកឧត្តម ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត។សម្រួលដោយ ទៀង បុណ្ណរី
អត្ថបទដែលជាប់ទាក់ទង