សកម្មភាពរបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តតាកែវ ថ្ងៃអង្គារ៣កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី៣ខែ ឧសភា ឆ្នាំ២០២២
១.លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត និងជាប្រធានអង្គភាពអនុវត្តគម្រោងខេត្ត PPIU-TAK និងមន្រ្តីអង្គភាព បានអមដំណើរ ឯកឧត្តម ចាន់ ចេស្តា រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត និងជាប្រធានគណកម្មាធិការដឹកនាំគម្រោងខ្សែច្រវាក់ផលិតកម្មដោយភាតរៈបរិស្ថាន CFAVC និង ឯកឧត្តម សំ ឆោមសង្ហា អគ្គលេខាធិការរងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជានាយកគម្រោង CFAVC បានចុះពិនិត្យការសាងសង់ឃ្លាំងស្រូវចំណីនៅសហគមន៍កសិកម្មត្រពាំងក្រឡាញ់ ឃុំអូសារាយ និងសហគមន៍កសិកម្មត្រពាំងក្រញូង ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ និងបានពិនិត្យ ទំនប់ទឹកព្រៃក្តួច និងទំនប់ទឹកក្រាំងអំពិល នៅក្នុងឃុំត្រពាំងក្រញូង។
២.ការិយាល័យកសិឧស្សាហកម្មខេត្ត បានធ្វើការប្រជុំបូកសរុប និងលើកផែនការបន្ត ដឹកនាំដោយលោកស្រី ហង់ ណាវី ប្រធានការិយាល័យ ព្រមទាំងមានការចូលរួមពីមន្រ្តី សរុបចំនួន ០៦នាក់ ស្រី ០៣នាក់។
៣.លោក ពី ស៊ា ប្រធានការិយាល័យរដ្ឋបាល បុគ្គលិក ចូលរួមប្រជុំដោះស្រាយបញ្ហាដីប្រជាពលរដ្ឋ ០៤គ្រួសារ នៅភូមិចុងថ្នល់ សង្កាត់បារាយណ៍ ក្រុងដូនកែវ ខេត្តតាកែវ និងករណីសំណើបំពេញបន្ថែមដីរបស់ឈ្មោះ ដួង សុខឿន ស្ថិតនៅភូមិស្នោរ សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ ស្ថិតក្រោមអធិបតីភាព លោក ម៉ីង វុធី អភិបាលរងខេត្ត ជាប្រធានអង្គប្រជុំ នៅសាលប្រជុំសាលាខេត្តតាកែវ។
៤.លោក សេង ក្រុញ អនុប្រធានការិយាល័យផ្សព្វផ្សាយកសិកម្មនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ នេសាទខេត្ត បានចូលរួមប្រជុំពិនិត្យកំណត់ហេតុដែលក្រុមការងារបានចុះវាស់វែងដីជាក់ស្តែង ស្របតាមលិខិតលេខ៧៨៧ សជណ និងលិខិតលេខ ៧៨៨ សជណ ស្ថិតនៅតំបន់ភ្នំតាម៉ៅ ស្រុកបាទី ខេត្តតាកែវ ដើម្បីចេញប័ណ្ណកម្មសិទ្ធិជូនក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅសាលប្រជុំមន្ទីររៀបចំដែនដី នគររូបនីយកម្ម សំណង់ និងសុរិយោដីខេត្តតាកែវ។ កិច្ចប្រជុំនេះស្ថិតក្រោមអធិបតីភាពលោក នួន សុធា ប្រធានមន្ទីររៀបចំដែនដី នគររូបនីយកម្ម សំណង់ និងសុរិយោដីខេត្តតាកែវ និងជាប្រធានក្រុមការងារចុះបញ្ជីដីរដ្ឋរដ្ឋបាលខេត្តតាកែវ។
៥.លោក ម៉េង សុធី អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត និងជាប្រធានអនុវត្តគម្រោង (2KR) ថ្នាក់ខេត្ត រួមនិងលោក ថៃ លី ប្រធានការិយាលយ័ផលិតកម្មនិបសុព្យាបាលខេត្ត លោក ទេព សុីនឿន ប្រធានផ្នែកបសុពេទ្យស្រុកទ្រាំង ជាមន្រ្តីអនុវត្តគម្រោង(2KR)ព្រមទាំងកសិករចឹញ្ចឹមមាន់បង្ហាញក្នុងគម្រោង( 2KR)ចំនួន ០៣នាក់បានចូលរួម”វគ្គបណ្ដុះបណ្ដាលចឹញ្ចឹមមាន់” ក្រោមអធិបតីភាព ឯកឧត្ដម មាស ពិសិដ្ឋ អនុរដ្ឋលេខាធិការក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ និងលោកសួន សុធឿនអគ្គរងនៃអគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វ ។ វគ្គបណ្ដុះបណ្ដាលនេះរៀបចំដោយអគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វគាំទ្រដោយគម្រោងសន្តិសុខស្បៀង(2KR)រៀបចំនៅសណ្ឋាគារភ្នំប្រុស ភ្នំស្រី ខេត្តកំពង់ចាម។
៦.តម្លៃសត្វរស់ និងស៊ុតបក្សី
+ជ្រូកកសិដ្ឋានសុីភី ១៣ ៥០០៛/គក្រ
+ជ្រូកកសិករ ១២ ៥០០៛/គក្រ
+មាន់បីសាសន៍ ១០ ០០០៛/គក្រ
+មាន់សាច់ ៤ ៥០០៛/គក្រ
+មាន់ស្រែ ១ ៩ ០០០៛/គក្រ
+ស៊ុតមាន់ស្រែ ៨០០-១ ០០០៛/គ្រាប់
+ស៊ុតមាន់កសិដ្ឋាន ៣៥០-៣៧០៛/គ្រាប់
+ស៊ុតទា ៤០០-៤១០៛/គ្រាប់ ។សម្រួលដោយ ទៀង បុណ្ណរី