លោកជំទាវវេជ្ជបណ្ឌិត ប្រាក់ សោភ័ណនារី អញ្ជើញជាអធិបតី ពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការបន្ទប់បំបៅដោះកូន នៅខេត្តកំពង់ធំ
កំពង់ធំ ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២២–
លោកជំទាវវេជ្ជបណ្ឌិត ប្រាក់ សោភ័ណនារី រដ្ឋលេខាធិការក្រសួងសុខាភិបាល និងលោក ទូច សុខា អភិបាលខេត្តរង តំណាងឱ្យឯកឧត្តមអភិបាលខេត្តកំពង់ធំ អញ្ជើញជាអធិបតី ពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការបន្ទប់បំបៅដោះកូន នៅរោងចក្រកែច្នៃជ័រកៅស៊ូរបស់ក្រុមហ៊ុនតានបៀនកំពង់ធំ ដែលពិធីនេះ សហការរៀបចំឡើងដោយអង្គការ ហេទ្បែន ខេលល័រ អន្តរជាតិ គម្រោងពហុវិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភ MUSEFO នៃអង្គការ GIZ រោងចក្រកែច្នៃជ័រកៅស៊ូរបស់ក្រុមហ៊ុនតានបៀនកំពង់ធំ ក្រសួងសុខាភិបាល ក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ និងរដ្ឋបាលខេត្តកំពង់ធំ នាព្រឹកថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២២។សម្រួលដោយ ទៀង បុណ្ណរី