មនុស្សចំនួន12 នាក់ ឆ្លងដែនពីប្រទេសឡាវ ចូលមកកម្ពុជា កំពុងចាប់ទុកធ្វើចិត្តាឡីស័កក្នុងផ្ទះសំណាក់មិត្តភាព
TNM(ខេត្តស្ទឹងត្រែង)៖ នៅព្រឹកថ្ងៃទី 18 ខែកុម្ភៈឆ្នាំ 2021 នេះ លោកឧត្តមសេនីយ៍ត្រីអៀង វ៉ាន់ឌី មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង បានដឹកនាំកម្លាំងចុះពិនិត្យទីកន្លែងផ្ទះសំណាក់មិត្តភាព ដែលទុក្ខធ្វើចត្តាឡីស័ក ជូនពលករចំណាកស្រុក មានចំនួនប្រមាណជាង 10 នាក់ ដែលឆ្លងដែនពីប្រទេសឡាវ ចូលមកក្នុងទឹកដីនៃខេត្តស្ទឹងត្រែង ស្ថិតនៅសង្កាត់ស្រះឬស្សី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ។
លោកឧត្តម សេនីយ៍ អៀង វ៉ាន់ឌី មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង បាននិយាយប្រាប់ឲ្យដឹងថា ផ្ទះសំណាក់ ដែលកំពុងធ្វើចត្តាឡីស័ក នៅពេលនេះមានពលករចំណាកស្រុក ចំនួន១២នាក់ ក្នុងនោះមានស្រ្ដី4នាក់(ក្មេងស្រី1នាក់) និងបុរស ចំនួន8នាក់(ក្មេងប្រុស1នាក់) ។ លោក មេបញ្ជារការកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង បានបញ្ជាក់បន្ថែមថា នៅមានចំណុចសំខាន់ៗ ដែលត្រូវចុះពង្រឹងបន្ថែមមួយចំនួនទៀត ត្រូវការដាក់កម្លាំរបស់សមត្ថកិច្ច ឲ្យនៅប្រចាំការទៅតាមគោលដៅ និងយាមកាមឲ្យបានតឹងរឹងបំផុត នឹងត្រូវធ្វើចត្តាឡីស័ក្កឲ្យបានគ្រប់14ថ្ងៃ ទៅតាមវិធានការរបស់ក្រសួងសុខាភិបាល ចំពោះបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាពលករចំណាក់ស្រុកពីក្រៅប្រទេសហើយវិលត្រឡប់ចូលមកក្នុងកម្ពុជាយើងវិញ។ អ្នកដែលកំពុងធ្វើចត្តាឡីស័ក នៅក្នុងសំណាក់មិត្តភាពនោះ
គឺជាអ្នកឆ្លងដែនមកពីប្រទេសឡាវ ចូលមកតាមច្រក់ព្រំដែន កម្ពុជា ឡាវ ហើយក៏ត្រូវបានក្រុមគ្រូពេទ្យ បាននាំយកមកធ្វើ ចត្តាឡីស័ក ចំនួន 14 ថ្ងៃ ដើម្បីយកសំណាក ទៅធ្វើការត្រួតពិនិត្យ និង បន្តការទប់ស្កាត់ នឹងការពារ ដោយជៀសឲ្យផុតពីជំងឺ កូវិត១៩ ដ៏កាចសាហាវនេះ។
ជុំវិញក្នុងបញ្ហានេះដែរ លោកអ៊ុង សូវៀតប្រធានមន្ទីរសុខាភិបាលខេត្តស្ទឹងត្រែងបានបញ្ជាក់ប្រាប់តាមប្រព័ន្ធទំនាក់ទំនងថាអ្នកកំពុងធ្វើចត្តាឡីស័កក្នុងខេត្តស្ទឹងត្រែងគិតត្រឹមថ្ងៃទី 18 ខែកុម្ភៈ ឆ្នាំ 2021 នេះថា មានចំនួនមនុស្សធ្វើចត្តាឡីស័ក 100 នាក់ ក្នុងនោះមានស្រី23 នាក់ នឹងមិនទាន់មានករណីវិជ្ជមានជំងឺកូវីដ19 នៅឡើយទេ។ លោកប្រធានមន្ទីរសុខាភិបាលខេត្តស្ទឹងត្រែងបានបញ្ជាក់បន្ថែមឲ្យដឹងទៀតថា នាពេលបច្ចុប្បន្ននេះពលករចំណាកស្រុកកំពុងធ្វើចត្តាឡីស័កកម្រិត1 នៅព្រំដែនគោកឃុំអូរស្វាយមានចំនួន 4 នាក់ជាជនជាតិខ្មែរបានដាក់នៅផ្ទះដាច់ដោយឡែក ក្នុងផ្ទះកុងស៊ុលឡាវចំនួន8នាក់ ដោយមានជនជាតិឡាវចំនួន 6 នាក់ ក្នុងនោះមានស្រី 2 នាក់ និងស្ថិតនៅវារីអគ្គិសនីជាជនជាតិខ្មែរមានចំនួន2នាក់ផងដែរ។ ចំណែកអ្នកដែលបានធ្វើចត្តាឡីស័កនៅផ្ទះសំណាក់មិត្តភាពមានចំនួន 12 នាក់ក្នុងនោះមានស្រី 4 នាក់ ជនជាតិខ្មែរ 10នាក់ និងជនជាតិឡាវចំនួន 2 នាក់។មានមួយកន្លែងទៀតដែលបានធ្វើចត្តាឡីស័កគឺនៅសណ្ឋាគារangkor meas មានចំនួនមនុស្ស 76 នាក់ស្រី 16 នាក់ក្នុងនោះមានជនជាតិចិនចំនួន 60 នាក់ ជនជាតិឡាវចំនួន 11 នាក់ជនជាតិមីយ៉ាន់ម៉ាចំនួន 3 នាក់ ជនជាតិវៀតណាម1នាក់ និងជនជាតិបារាំង1នាក់។
សូមបញ្ជាក់ដែរថា នៅក្នុងខេត្តស្ទឹងត្រែងរហូតមកដល់ព្រឹកថ្ងៃទី18 ខែកុម្ភះ ឆ្នាំ2021នេះ ខេត្តស្ទឹងត្រែងយើងឃើញថានៅមិនទាន់មានករណីវិជ្ជមានជំងឺកូវិដ ១៩ កើតមានឡើងលើប្រជាពលរដ្ឋដែលរស់នៅក្នុងខេត្តស្ទឹងត្រែងនៅឡើយទេ។ ដូច្នេះ
យើងត្រូវរស់នៅឱ្យមានអនាម័យល្អនឹងស្ដាប់តាមការណែនាំរបស់ក្រសួងសុខាភិបាល ទើបយើងទាំងអស់គ្នាបាន ជៀសផុតពីជំងឺកូវិត១៩ ។
(ពុទ្ធា សឹងត្រែង)