វីវរហើយ ! ប្រជាពលរដ្ឋស្រែកពេញភូមិថា ស្អុយក្លិននសាច់ជ្រូកពីផ្ទះអាជីកម្មចែកចាយជ្រូកកណ្តុល និងដាក់ចង្គ្រានអាំងបំពានលើចំណីផ្លូវបង្កការកកស្ទះ និងផ្សេងពុល នៅចំនុចភូមិសំរោងក្នុង បែជាអាជ្ញាស្រុកឯកភ្នំ លោក ចាប សុធា ប្រធានការិយាល័យកសិកម្មស្រុក ឆ្លើយថា អត់ដឹង ..
ខេត្តបាត់ដំបង ថ្ងៃទី29/04/2022
ប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិសំរោងក្នុង ឃុំសំរោងក្នុង ស្រុកឯកភ្នំខេត្តបាត់ដំបង បានធ្វើការស្នើសុំមកអង្គភាពសារព័ត៌មានទូរទស្សន៍អនឡាញTNM TV ដើម្បីជួយផ្សព្វផ្សាយនូវបញ្ហាអាជីវកម្មចែកចាយសាច់ជ្រូកកណ្ដុរនិងអាំងជ្រូកលក់នៅចំណុចផ្ទះលេខ175 ក្រុម 11 ភូមិសំរោងក្នុង ឃុំសំរោងក្នុង ស្រុកឯកភ្នំ ប្រជាពលរដ្ឋនៅក្នុងតំបន់ខាងលើបានមានប្រតិកម្មខ្លាំងៗយ៉ាងដូច្នេះថា ទីតាំងអាជីវកម្មខាងលើនេះថា បញ្ចេញក្លិនស្អុយពីសាច់ជ្រូក ក្លិនផ្សែងពុលពីការអាំងជ្រូកកណ្ដុរ ដែលធ្វើឲ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋធ្ងន់ធ្ងរ និងឈានដល់យកចំណីផ្លូវធ្វើអាជីកម្មបង្កការកកស្ទះដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។ ពូកគាត់បានស្នើសុំកិច្ចអន្តរាគមន៍ ជាបន្ទាន់ ដើម្បីសុវត្ថិភាពសុខភាពការរស់នៅរបស់ពួកគាត់នៅមូលដ្ឋាន និងសុវត្ថិភាពដល់អ្នកដែលបានទទួលទានសាច់ជ្រូកដែលចែកចាយដោយអាជីកម្មខាងលើ ដែលគ្មានច្បាប់អនុញាតិ “ធ្វើអាជីកម្ម” និងគ្មានការត្រួតពិនិត្យពីមន្ត្រីជំនាញឡើយ។
-នាថ្ងៃទី២៨ មេសា ២០២២នេះ អង្គភាពទូរទស្សន៍TNM TVបានសុំការបំភ្លឺពីលោក ចាប សុធា ប្រធានការិយាល័យកសិកម្មស្រុកឯកភ្នំ ប៉ុន្តែលោកឆ្លើយថា លោក អត់បានដឹងព័ត៌មានខាងលើនេះទេ ។ ជុំវិញបញ្ហានេះទូរទស្សន៍TNM TV បានសូមការបំភ្លឺបន្ថែម ពីលោក ឈឹម វជិរា ប្រធានមន្ទឺរកសិកម្ម រុក្ខប្រមាញ់និងនេសាទ ខេត្តបាត់ដំបង ពីការធ្វើអាជីកម្មខាងលើផងដែរ ។ លោកប្រធាន បានបញ្ជាក់ថា អាជីវកម្មខាងលើ មិនទាន់មានច្បាប់ ស្នើសុំធ្វើអាជីកម្មនៅកម្រិតមន្ទីរខេត្តទេ ប៉ុន្តែបញ្ជា ដល់មន្រ្តីករិយាល័យជំនាញ របស់មន្ទីរចុះធ្វើការសិក្សារួចហើយ ។ លោកប្រធានមន្ទីរ បានលើកឡើងថា លោកក៏បានទទួលការរាយការណ៍ទៅកាន់លោកប្រធាន ដោយផ្ទាល់ផងដែរ ពីប្រជាពលរដ្ឋ នៅតបន់នោះ។
ប្រជាពលរដ្ឋ មានការព្រួយបារម្ភណ៍ជាខ្លាំង នៅពេលអាជីកម្មចែកចាយសាច់ជ្រូក ដោយគ្មានច្បាប់ រឺការត្រួតពិនិត្យសាច់ជ្រូកដែលកំពុងនាំចូល ពីមន្ត្រីជំនាញ និងបញ្ហាសាយភាយខ្លឹនសាច់ជ្រូក និងកាកសំណល់ បង្កបញ្ហាប្រឈមផ្នែកសុខភាពធ្ងន់ធ្ងរដល់ការរស់នៅរបស់ប្រជាពលរដ្ឋក្នុងតំបន់។ រហូតមកដល់ថ្ងៃទី២៩ មេសា ឆ្នាំ២០២២នេះ ទូរទស្សន៍អនឡាញ់TNM TV មិនទាន់បានឃើញកិច្ចអន្តរាគមន៍ពីមន្ត្រីពាក់ព័ន្ធនៅឡើយទេ។
ប្រជាពលរដ្ឋនៅភូមិសំរោងក្នុង ឃុំសំរោងក្នុង ស្រុកឯកភ្នំ បានធ្វើការស្នើសុំដល់ឯកឧត្តម សុខ លូ អភិបាលនៃគណ:អភិបាលខេត្តបាត់ដំបង មេត្តាជួយដោះស្រាយ និងអន្តរាគមន៍ ពីករណីប៉ះពាល់សុខភាព ដែលបង្កដោយអាជីវកម្មចែកចាយសាច់ជ្រូកកណ្តុរដោយគ្មានច្បាប់នៅទីតាំងខាងលើនេះផង ៕
សម្របសម្រួលព័ត៌មានដោយលោក ឈាង ផល្លា សហការីទូរទស្សន៌TNM TV ប្រចាំខេត្តបាត់ដំបងសម្រ
ការផ្សាយដោយ ទៀង បុណ្ណរី