ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋស្ថិតនៅ ឃុំរូង ស្រុកមេមត់
ខេត្តត្បូងឃ្មុំ ៖ នាព្រឹកថ្ងៃទី ២៩ ខែមេសា ឆ្នាំ២០២២នេះ កម្មវិធីជួបសំនេះសំណាលជាមួយប្រជាពលរដ្ឋស្ថិតនៅ ឃុំ រូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំនៅក្នុងកម្មវិធីជួបសំនេះសំណាលជាមួយប្រជាពលរដ្ឋស្ថិតនៅ ឃុំ រូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ បានលើកឡើងថា គ្រប់ថ្នាក់ដឹកនាំរបសគណបក្សប្រជាជនកម្ពុជា មិនដែលបោះបង់ ឬរត់ចោលប្រជាពលរដ្ឋម្តងណាឡើង ពោលគឺនៅរួមសុខរួមទុកជាមួយប្រជាពលរដ្ឋរហូតមកដោយបានកសាងនូវសុខសន្តិភាព និងការអភិវឌ្ឍន៍លើគ្រប់វិស័យ ដើម្បីបំពេញតម្រូវការរស់នៅប្រចាំរបស់ពួកគាត់ ។ ជាក់ស្តែងមកដល់ពេលនេះប្រទេសជាតិយើងមានសុខសន្តិភាពពេញលេញ ហើយប្រជាជនមានតែក្តីសប្បាយរីកាយប៉ុណ្ណោះ ដូចនេះយើងទាំងអស់គ្នាត្រូវបន្តរួមរស់ជាមួយគ្នាតទៅទៀត ដើម្បីរក្សាសុខសន្តិភាព និងការអភិវឌ្ឍន៍ឳ្យកាន់តែរីកចម្រើនថែមទៀត ពោលគឺបន្តគាំទ្រគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ជាប្រមុខ ។ឯកឧត្តមឧបនាយករដ្ឋមន្រ្តីបន្តថា ដោយសារតែសម្តេចតេជោដាក់យុទ្ធសាស្ត្រត្រឹមត្រូវទើបយើងអាចរក្សាបាននូវសុខសន្តិភាព សុខមាលភាពរបស់ប្រជាពលរដ្ឋនៅទូទាំងប្រទេស ពិសេសក្នុងដំណាក់កាលនៃការរីករាលដាលជំងឺកូវីដ-១៩ ដោយប្រទេសយើងនៅតែបន្តការអភិវឌ្ឍន៍បានលើគ្រប់វិស័យ ជាក់ស្តែងនៅខេត្តត្បូងឃ្មុំមានសមទ្ធិផលជាច្រើនត្រូវបានកសាង សម្រាប់បម្រើដល់ផលប្រយោជ របស់ប្រជាពលរដ្ឋ ជាងស្តែងដូចជា មន្ទីពេទ្យដ៏ធំមួយដែលបើកសម្ភោធន៍ឳ្យប្រើប្រាស់កាលពីពេលថ្មីកន្លងមកនេះ ។
ជាមួយនិងការលើកឡើងបែបនេះឯកឧត្តមឧបនាយករដ្ឋមន្រ្តី ក៏ថ្លែងនូវការកោតសរសើរចំពោះអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ពិសេសបងប្អូនប្រជាពលរដ្ឋទាំងអស់ដែលបានជឿទុកចិត្តលើគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ជាប្រមុខ ដោយតែងតែបន្តបោះឆ្នោតគាំទ្រជារៀងរហូតមក ដើម្បីដឹកនាំប្រទេសជាតិរក្សាសុខសន្តិភាព ស្ថេរភាពនយោបាយ សុខមាលភាពប្រជាពលរដ្ឋ និងការអភិវឌ្ឍន៍លើគ្រប់វិស័យ រួមទាំងផ្តល់សិទ្ធិសេរីភាពយ៉ាងពេញលេញដល់ប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ ដោយមិនប្រកាន់ នយោបាយ សាសនា ឬជាតិសាសអ្វីឡើយ ។
រាយការណ៍ដោយសហការីប្រចាំខេត្តត្បូងឃ្មុំ សម្រួលដោយ ទៀង បុណ្ណរី