ក្រសួងធនធានទឹក ៖ កម្ពុជាមិនទាន់មានបញ្ហាធ្ងន់ធ្ងរពីឥទ្ធិពលនៃកាំរស្មី UV នៅឡើយទេ

TNM(ភ្នំពេញ) ៖ ក្រសួងធន ធានទឹក និងឧតុនិយមបានចេញ នូវសេចក្តីជូនដំណឹងដោយ បានសន្និដ្ឋានថា ប្រទេសកម្ពុជា មិន ទាន់មានសភាព ធ្ងន់ធ្ងរពីឥទ្ធិពល នៃកាំរស្មីយូវី ( UV ) នៅឡើយទេ ហើយអាស៊ីតទឹកភ្លៀងក៏មិនទាន់ធ្ងន់ធ្ងរនោះដែរ។

ពាក់ព័ន្ធការលើកឡើងនៃកាំរស្មី UV នៅប្រទេសវៀតណាមភាគខាងត្បូងនោះកាល​ពី​រសៀល​ថ្ងៃទី​១៧ ខែកុម្ភៈ ឆ្នាំ​២០២១ ស្ថាន​ឯកអគ្គរាជទូត នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ប្រចាំ​វៀតណាម បាន​ជូនដំណឹង​ដល់ និស្សិត សិក្ខាកាម យោធា នគរបាល និង​ប្រជាពលរដ្ឋ​កម្ពុជា​ទាំងអស់ ដែល​កំពុងមាន​វត្តមាន​ក្នុងប្រទេស​វៀតណាម ពិសេស​នៅ​ទីក្រុង​ហូជីមិញ និង​ខេត្ត​ភាគខាងត្បូង​ពី​ការ​កើន​ឡើង​ស​ន្ទ​ស្សន៍​កាំរស្មី វិទ្យុសកម្ម​យូ​វី ដែល​អាច​នឹង​ឡើងដល់​កម្រិត​ហានិភ័យ​ខ្ពស់​គឺ​ពី ១០​ឡើងទៅ នៅ​ទីក្រុង​ហូជីមិញ ទីក្រុង​ញ៉ា​ត្រាង ទីក្រុង Can Tho និង​ទីក្រុង Ca Mau។ នៅ​ខេត្ត​Thua Thien Hue និង​ទីក្រុង​ដា​ណា​ង ស​ន្ទ​ស្សន៍​នេះ នឹង​ឡើងដល់​កម្រិត​ហានិភ័យ​ខ្ពស់​គឺ​៨​។ កាំរស្មី​វិទ្យុសកម្ម​យូ​វី​ខ្លាំង កើតមាន​ភាគច្រើន​មាននៅ​ចន្លោះ ម៉ោង​១១ ព្រឹក ដល់​១​រសៀល។​

​ឯកអគ្គរាជទូត​កម្ពុជា ស​ន្ទ​ស្សន៍​កាំរស្មី​វិទ្យុសកម្ម​យូ​វី ពី​៨ ទៅ​១០ មានន័យថា ជា​កំរិត​កាំរស្មី​យូ​វី​ខ្លាំង អាច​ឆ្លងកាត់​ពពក វ៉ែនតា និង​ធ្វើ​ឲ្យ​រលាក ក្នុង​រយៈពេល​២៥​នាទី​។ ស​ន្ទ​ស្សន៍​ចាប់ពី​១១ ឡើងទៅ ជា​កាំ​រិត​កាំរស្មី​យូ​វី​ខ្លាំង​ណាស់ អាច​បង្ក​ឱ្យ​ខូចខាត​ស្បែក និង​ភ្នែក ក្នុង​រយៈពេល​១៥ នាទី បើ​ប៉ះពាល់​ផ្ទាល់​នឹង​ពន្លឺព្រះអាទិត្យ​។

ស្ថានអគ្គរាជទូតក៏អំពាវនាវដល់​និស្សិត សិក្ខាកាម និង​ប្រជាពលរដ្ឋ​កម្ពុជា កំពុងមាន​វត្ត​មាននៅ ប្រទេស​វៀតណាម ពិសេស​នៅតាម​ខេត្ត និង​ក្រុង​ដូច​មាន​រាយ​ឈ្មោះ​ខាងលើ ត្រូវមាន​ការប្រុងប្រយ័ត្ន ការពារ ដោយ​ត្រូវ​ស្លៀក​សម្លៀកបំពាក់​ការពារ​កំដៅ​, បាំង​មុខ​, ក​, ត្រចៀក និង​ពាក់​វ៉ែនតា​ការពារ​ពន្លឺព្រះអាទិត្យ លាប​ឡេ​ការពារ​ស្បែក នៅពេល​ចេញ​ក្រៅ ទោះបី​ពេល​មាន​ពពក និង​ត្រូវ​ទទួលទាន​ទឹក​ឲ្យ​បាន​ច្រើន និង​មាន​វីតាមីន C បំប៉ន​បន្ថែម​ឲ្យ​គ្រប់គ្រាន់ និង​មេត្តា​បន្ត​យកចិត្តទុកដាក់​ការពារ​សុខភាព​ឲ្យ​បាន ហ្មត់ចត់​ជៀសវាង​ការឆ្លង Covd-19​៕

អត្ថបទដែលជាប់ទាក់ទង