ថ្នាក់ដឹកនាំខេត្តស្ទឹងត្រែង ទទួលជួបប្រជុំពិភាក្សាការងារជាមួយគណៈកម្មការទី១០ព្រឹទ្ធសភា ដើម្បីសិក្សាឈ្វេងយល់ពីបញ្ហាប្រឈមនានា និងការអនុវត្តច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ
នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៨ ខែមេសា ឆ្នាំ២០២២ គណៈប្រតិភូគណៈកម្មការអង្កេត បោសសម្អាត និងប្រឆាំងអំពើពុករលួយនៃព្រឹទ្ធសភា(គណៈកម្មការទី១០នៃព្រឹទ្ធសភា) ដឹកនាំដោយឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការ បានអញ្ជើញជួបប្រជុំពិភាក្សាជាមួយនឹងថ្នាក់ដឹកនាំខេត្ត ប្រធានមន្ទីរជុំវិញខេត្ត និងកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ ដឹកនាំដោយឯកឧត្តម ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង ដើម្បីឈ្វេងយល់អំពីៈ ការយល់ដឹង និងការចូលរួមអនុវត្តច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ ភាពងាយស្រួល និងបញ្ហាប្រឈមនានា ក្នុងការអនុវត្តតួនាទីភារកិច្ចក្នុងក្របខណ្ឌនៃការអនុវត្តកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ព្រមទាំងលទ្ធផលការអនុវត្តគោលនយោបាយ ”ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព” និងការអភិវឌ្ឍន៍មូលដ្ឋាន នៅសាលប្រជុំសាលាខេត្តស្ទឹងត្រែង៕