ឯកឧត្ដម ជា សុមេធី អភិបាលខេត្តព្រៃវែង និងលោកជំទាវ អញ្ជេីញជាអធិបតីក្នុងពិធីបុណ្យឆ្លងសមិទ្ធផលនានា នៅវត្តឧត្តមសាគរ (ហៅវត្តព្រែកក្របៅ) ស្ថិតនៅភូមិឧត្តម ឃុំព្រែកក្របៅ ស្រុកពាមជរ

នៅថ្ងៃព្រហស្បតិ៍ ទី២៨ ខែមេសា ឆ្នាំ២០២២ ឯកឧត្ដម ជា សុមេធី អភិបាលខេត្តព្រៃវែង  និងលោកជំទាវ ជាមួយឯកឧត្តម ពេជ្រ ជីវ័ន តំណាងរាស្ត្រ មណ្ឌលព្រៃវែង  និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកពាមជរ បានអញ្ជេីញជាអធិបតីក្នុងពិធីបុណ្យឆ្លងសមិទ្ធផលនានា នៅវត្តឧត្តមសាគរ (ហៅវត្តព្រែកក្របៅ) ស្ថិតនៅភូមិឧត្តម ឃុំព្រែកក្របៅ ស្រុកពាមជរ ខេត្តព្រៃវែង ដោយមានការចូលរួមពី ព្រះធម្មវស្សា ជា  វ៉ាន់នី ព្រះរាជាគណៈថ្នាក់ចត្វា ព្រះមេគុណខេត្ត ព្រៃវែង ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត  កងកម្លាំងប្រដាប់អាវុធទាំងបី លោក លោកស្រី ប្រធានមន្ទីរអង្គភាពជំវិញខេត្ត ក្រុមប្រឹក្សាស្រុក  អភិបាលស្រុក ព្រះចៅអធិការវត្តព្រែកក្របៅ តា ជី យាយ ជី លោកគ្រូ អ្នកគ្រូ  យុវជនកកបាទក្រហមកម្ពុជាស្រុក យុវជន ស.ស.យ.ក ស្រុក និងសិស្សានុសិស្សជាពិសេស  ពុកម៉ែបងប្អូន នៅឃុំព្រែកក្របៅ ស្រុកពាមជរ ផងដែរ។

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តម អភិបាល ខេត្ត សូមរំលឹកបន្តិចថា ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា និងនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ជាប្រមុខ ជាមួយការចង្អុលបង្ហាញដោយផ្ទាល់ ពីសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានខិតខំប្រឹងប្រែង រក្សាបាននូវសុខសន្តិភាពពេញលេញ ខាងនយោបាយ សន្តិសុខរឹងមាំ ការអភិវឌ្ឍសង្គម សេដ្ឋកិច្ច សង្គមកិច្ច សាមគ្គី ឯកភាពជាតិ ការពង្រឹងលទ្ធិប្រជាធិបតេយ្យ ជាពិសេស លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋមានការរីកចម្រើន និយាយដោយឡែក ក្នុងពិធីសម្ពោធនាពេលនេះ ក៏បានបញ្ជាក់ពីសមិទ្ធផលថ្មីមួយទៀតសម្រាប់ជាចំណងដៃចំពោះព្រះសង្ឃ ប្រជាពលរដ្ឋ ពុទ្ធបរិស័ទ នៃស្រុកពាមជរយើង សម្រាប់បូជាគោរពប្រតិបត្តិតាមគន្លងព្រះពុទ្ធសាសនាផងដែរ។

ទន្ទឹមនឹងនេះ ឯកឧត្ដម អភិបាល ខេត្ត សូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះ និងសូមបោះឆ្នោតជូនគណបក្សណាដែលនាំមកនៅសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍន៍ពិតប្រាកដ។

ជាចុងក្រោយ ឯកឧត្ដម អភិបាល ខេត្ត សូមបួងសួងដល់វត្ថុស័ក្តសិទ្ធិលើលោក ជួយតាមថែរក្សាថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ព្រះមេគណខេត្ត ព្រះគ្រូចៅអធិការវត្ត ឧបាសក ឧបាសិកាចំណុះជើងវត្ត អង្គពិធីទាំងមូល និងប្រជាពលរដ្ឋទូទាំងខេត្តព្រៃវែង សូមមានសុខភាពល្អ បរិបូរណ៍ ប្រាជ្ញាឈ្លៀសវៃ និងជ័យជំនះ គ្រប់ភារកិច្ច ពិសេស ចៀសផុតពីជម្ងឺឆ្លងកូវីដ-១៩ ដ៏កាចសាហាវនាបច្ចុប្បន្ននេះ៕សម្រួលដោយ ទៀង បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង