ផ្ទុះការតវ៉ាមុខច្រកទ្វារអន្តរជាតិដូងខណៈសមត្ថកិច្ចហាមមិនឲ្យរថយន្តប្រភេទសាំយ៉ុងចូលក្នុងផ្សារថៃ

TNM(ខេត្ដបាត់ដំបង) ៖ ក្រុមម្ចាស់រថយន្តតូរីសជាអាជីវករដឹកទំនិញកសិផលពីប្រទេសកម្ពុជាចូលទៅលក់នៅប្រទេសថៃ បានបាននាំគ្នាធ្វើការតវ៉ាដោយយករថយន្តមកចតបន្តកន្ទុយគ្នាធ្វើការបិទផ្លូវចូលច្រកអន្តរជាតិដូងកាលពីព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ ២០២១ ចំណុចភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង ដែលបង្កការកកស្ទះចរាចរណ៍ជិត ០៣ម៉ោងដោយសារតែអាជ្ញាធរបានធ្វើការហាមមិនឱ្យប្រភេទរថយន្តទូរីដ(សាំយ៉ុង)ចូលក្នុងផ្សារថៃ(បានឡែម)។

កន្លងមកមានរថយន្តតូរីស(សាំយ៉ុង)របស់ក្រុមអាជីវករដឹកទំនិញមួយចំនួនតូចបានបន្លំដឹកពលករខ្មែរឆ្លងដែនដោយខុសច្បាប់ជាលក្ខណៈជួញដូរជាថ្នូនឹងប្រាក់រាប់ពាន់បាតក្នុងមួយនាក់ដែលសមត្ថកិច្ចចាប់បានជាបន្តបន្ទាប់ខណះម្ចាស់រថយន្តដែលដឹកពលករខ្មែរគេចវេសមិនព្រមចូលមណ្ឌលធ្វើចត្តាឡីស័ក។

ក្រោយពេលមានការតវ៉ារបស់ក្រុមក្រុមរថយន្តតូរីស(សាំយ៉ុង)របស់អាជីវករនឹងព្រមសហការជាមួយសមត្ថកិច្ចជំនាញក្រុមការងារប្រចាំច្រកទ្វារអន្តរជាតិដូងបានធ្វើការពិភាក្សាជាមួយថ្នាក់ខេត្តនិងសម្របសម្រួលឱ្យអាជីវករចេញចូលដឹកទំនិញបានក្នុង ថ្ងៃនេះនិងឱ្យពួកគាត់មកបំពេញបែបបទធ្វើកិច្ចសន្យាដើម្បីធានាបានរាល់កំហុសដែលប្រព្រឹត្តខុសប្រក្រតីនិងខុសពីគោលការណ៍ណែនាំរបស់ក្រុមការងារច្រកទ្វាអន្តរជាតិដូង ។

ប្រសិនបើរថយន្តណាដែលបានលួចដឹកបង្កប់ពលកខ្មែរគេចវេសមិនចូលមណ្ឌលចត្តាឡីស័កនោះបើសមត្ថកិច្ចចាប់បាននិងត្រូវផ្ដន្ទាទោសទៅតាមផ្លូវច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង