ពង្រាយក្រុមគ្រូពេទ្យចុះចាក់វ៉ាក់សាំងការពារកូវីដ-១៩ នៅតាមផ្សាររដ្ឋនៅក្នុងរាជធានីភ្នំពេញ
រាជធានីភ្នំពេញ ៖ អនុវត្តតាមអអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោនាយករដ្ឋមន្ត្រី និងការដឹកនាំបញ្ជាផ្ទាល់របស់ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណ:អភិបាលរាជធានីភ្នំពេញ ក្រុមគ្រូពេទ្យមន្ទីរសុខាភិបាលរាជធានីភ្នំពេញ និងក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់សម្ដេចពិជ័យសេនាទៀ បាញ់ បាននិងកំពុងសម្រុក
បើកយុទ្ធនាការចុះចាក់វ៉ាក់សាំងកូវីដតាមទីផ្សារ ទីប្រជុំជន ប្លុកផ្ទះជួលរបស់កម្មករ និងទីតាំងចល័តនានាក្នុងរាជធានីភ្នំពេញ ដោយអនុវត្តពីថ្ងៃទី២៥ ខែមេសា តទៅ។
ជាក់ស្តែងនៅព្រឹកថ្ងៃទី២៧ មេសានេះ នៅទីតាំងផ្សារទួលទំពូង ក៏មិនខុសពីទីតាំងផ្សេងទៀតដែរ គឺបានដំណើរ ការចាក់វ៉ាក់សាំងជូនអាជីវករនិងប្រជាពលរដ្ឋយ៉ាងមមា ញឹក និងផ្សារជម្ពូវ័នបានចាក់វ៉ាក់សាំងរួចរាល់ហើយរយ: ពេល២ថ្ងៃកន្លងមកនេះ ។
លោក លាប ប៊ុនណ្ណារិទ្ធ ប្រធានគណ:កម្មការផ្សារជម្ពូវន្ត័ បានឱ្យដឹងថា ដោយមានការអនុញ្ញាត និងរៀបចំពីរដ្ឋបាលរាជធានីភ្នំពេញ ផ្សារជម្ពូវ័នបានរៀបចំចាក់វ៉ាក់សាំងជូនអាជីវករ និងបងប្អូនប្រជា ពលរដ្ឋ រយៈពេល២ថ្ងៃកន្លងមកនេះរួចរាល់ហើយមានចំនួនសរុប១២៩នាក់ក្នុងនោះស្រី៦៩ ប្រុស៦០។
ចំណែកគណៈកម្មការផ្សារទួលទំពូងបានប្រាប់ឱ្យដឹងថា ដោយមានការយកចិត្តទុក ដាក់ពីឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានរៀបចំឱ្យមានទីតាំងចាក់វ៉ាក់ សាំងកូវីដ-១៩ នៅតាមផ្សារមួយចំនួនក្នុងរាជធានីភ្នំពេញ ដើម្បីជួយសម្រួលនិងអាចបង្កភាពងាយស្រួលដល់ប្រជា ពលរដ្ឋនិងអាជីវកដែលរវល់ក្នុងការ ប្រកបអាជីវកម្មអាចឆ្លៀតពេលបានចាក់វ៉ាក់សាំងបានគ្រប់គ្នា ។ ការចាក់វ៉ាក់ សាំងនៅពេលនេះ គឺមានទាំងអ្នកដែលមិនទាន់បានចាក់សោះ ដូសជំរុញ លើកទី៣ និងលើកទី៤ ។ ការចាក់វ៉ាក់ សាំងដែលធ្វើឡើងដោយក្រុមគ្រូពេទ្យស្មគ្រចិត្តសម្តេចពិជ័យសេនាទៀ បាញ់មានរយៈពេល៧ថ្ងៃដែលចាប់ផ្តើមចាក់នៅព្រឹកថ្ងៃទី២៧ ខែមេ សានេះតទៅ ជាមួយគ្នានោះលោកចំរើន សុខលីម ក៏បានអំពាវនាវឱ្យអាជីវករនិងប្រជា ពលរដ្ឋដែលរស់នៅក្បែរផ្សារមកធ្វើការចាក់វ៉ាក់សាំងឱ្យបានគ្រប់គ្នាផងដែរ។
បើតាមមន្ត្រីរដ្ឋបាលខណ្ឌ ចំការមនបានឱ្យដឹងថាទីតាំងសម្រាប់ចាក់វ៉ាក់សាំងក្រៅពីផ្សារទួលទំពូងនៅមានផ្សារបឹងត្របែកផ្លាស្សាក៏បានបង្កើតទីតាំងចាក់វ៉ាក់សាំងជូនអាជីវកនិងប្រជាពលរដ្ឋផងដែរ រីឯនៅក្នុងសង្កាត់ទន្លេ បាសាក់ក្រុមគ្រូពេទ្យធ្វើការចុះចាក់នៅតាមផ្ទះជូនប្រជាពល រដ្ឋតែម្តង។
ចំណែកផ្សារបន្លែច្បារអំពៅ ប្រជាពលរដ្ឋ ក៏ដូចអាជីវករ និងអតិថិជន មកទទួលការចាក់វ៉ាក់សាំង រយៈពេល ២ថ្ងៃមកនេះ មាន២២៥នាក់ ។
កន្លងមកនេះ ការចាក់វ៉ាក់សាំងការពារកូវីដ-១៩ បានធ្វើឡើងនៅតាមរោងចក្រ មណ្ឌលសុខភាព និងទីសាធារណៈមួយចំនួនទៀត តែពេលនេះបានឈានដល់ទីផ្សាររដ្ឋហើយ។ នេះជាការយកចិត្តទុកដាក់ខ្ពស់របស់សម្តេចតេជោនាយករដ្ឋមន្ត្រី និងការដឹកនាំបញ្ជាផ្ទាល់របរបសឯកឧត្តម ឃួង ស្រេង អភិបាលនៃគណ:អភិបាលរាជធានីភ្នំពេញ ជុំវិញសុខុមា លភាពជូនប្រជាពលរដ្ឋ។
គួរបញ្ជាក់ថាក្រសួងសុខាភិ បាល នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២ បានជូនដំណឹង ពីការបញ្ជូនក្រុមគ្រូពេទ្យចាក់វ៉ាក់សាំងចំនួន១៦០០នាក់ ដើម្បីបង្កើនល្បឿនចាក់ដូសជំរុញ ជូនពលរដ្ឋ កម្មករ សិស្សនិសិ្សត អ្នកលក់ដូរ នៅតាមបណ្តារាជធានី-ខេត្ត ដើម្បីបង្កើនល្បឿនចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញ (ទាំងដូសទី៣ និង ដូសទី៤) ជូនប្រជាពលរដ្ឋ កម្មករ កម្មការិនី តាមរោងចក្រ ក្រៅប្រព័ន្ធ សិស្ស និសិ្សត អ្នកលក់ដូរតាមទីផ្សារ នៅតាមបណ្ដារាជធានី-ខេត្ត៕សម្រួលដោយ ទៀង បុណ្ណរី