លោកបណ្ឌិត សឹង សំណាង ចុះជួបគ្រួសារសមាជិក គណបក្សប្រជាជនកម្ពុជា ជិត ៤០០នាក់ បង្ហាញវឌ្ឍនភាពជាតិ ក្រោមការដឹកនាំរបស់សម្តេចតេជោ

កំពង់ឆ្នាំង៖ លោកបណ្ឌិត សឹង សំណាង ប្រធានក្រុមការងារចុះជួយមូលដ្ឋានស្រុកកំពង់លែង អមដំណើរដោយសមាជិកក្រុមការងារថ្នាក់កណ្តាលចុះជួយឃុំសំរោងសែន ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង បានចុះសួរសុខទុក្ខ និងសំណេះសំណាលតំណាងគ្រួសារគណបក្សប្រជាជនកម្ពុជាចំនួន ៣៨០នាក់ ដែលរស់នៅក្នុងភូមិសំរោងសែន និងភូមិប៉ប្រក់ កាលពីវេលារឹកថ្ងៃទី ២៧ មេសា ២០២២។

ក្នុងជំនួបសំណេះសំណាលនោះ លោកបណ្ឌិត សឹង សំណាង បានថ្លែងជំរាបជូនពីសមិទ្ធិផល និងការរីកចម្រើនក្រោមបរិយាកាសសុខសន្តិភាពនៃការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលបាននាំប្រទេសកម្ពុជា ទទួលបានជោគជ័យលើគ្រប់វិស័យ។ ជាពិសេសការការគ្រប់គ្រងប្រយុទ្ធប្រឆាំងការឆ្លងរាលដាលជំងឺកូវីដ១៩ ប្រឹងប្រែងរកវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ចាក់ជូនប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ រហូតបានរួចផុតពីការឆ្លងរាលដាលពីជំងឺដ៏កាចសាហាវមួយនេះ ហើយឈានដល់ការបើកប្រទេសឡើងវិញ និងធ្វើឱ្យសេដ្ឋកិច្ចជាតិ បានដំណើរការឡើងវិញដូចពេលបច្ចុប្បន្ន។

លោកបណ្ឌិត សឹង សំណាង បានរំលឹកទៅកាន់ដំណាងគ្រួសារគណបក្សប្រជាជនកម្ពុជា ឱ្យទៅចួលរួមការបោះឆ្នោតគាំទ្រក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២-២០២៧ ឱ្យបានផុលផុស។

លោកបណ្ឌិត សឹង សំណាង និងក្រុមក្រុមការងារ បានចែកជូនវត្ត្ថុអនុស្សាវរីយ៍ចំពោះដំណាងគ្រួសារគណបក្សប្រជាជនកម្ពុជាក្រោមបរិយាកាសរីករាយ និងស្និទស្នាលបំផុត៕សម្រួលដោយ ទៀង បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង