ក្រសួងសុខាភិបាលច្រានចោលការផ្សាយព័ត៌មានបំពុលគ្មានការពិត
លោកស្រីឱវណ្ណឌីនរដ្ឋលេខាធិការនិងអ្នកនាំពាក្យក្រសួងសុខាភិបាលបានចេញមកច្រានចោលចំពោះការផ្សាយបំពុលគ្មានការពិតថាអ្នកគ្រូបង្រៀនម្នាក់ស្លាប់ដោយសារចាក់វ៉ាក់សាំងកូវីដ-១៩។សូមជម្រាបជូនថាបន្ទាប់ពីឈ្មោះសឺនហាយជាខ្មែរក្រោមដែលរត់ចេញពីកម្ពុជាទៅនៅក្រៅប្រទេសកាលពីប៉ុន្មានឆ្នាំមុននោះបានបង្ហោះលើទំព័រហ្វេសប៊ុកថាមានគ្រូបង្រៀនម្នាក់ស្លាប់ដោយសារចាក់វ៉ាក់សាំងកូវីដ-១៩។លោកស្រី ឱ វណ្ណឌីនបានបញ្ជាក់ថា កញ្ញា ឆន ណារី អាយុ ២១ឆ្នាំ ជាគ្រូបង្រៀននៅខេត្តក្រចេះ អ្នកគ្រូបានទទួលមរណភាពដោយសារតែរលាកស្រោមខួរ។ដូច្នេះក្រសួងសូមចូលរួមរំលែកទុក្ខចំពោះក្រុមគ្រួសារផង។បើអ្នកនាំពាក្យក្រសួងសុខាភិបាល រហូតមកដល់ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១នេះ ការចាក់វ៉ាក់សាំងកូវីដ-១៩ មិនទាន់មានគ្រូបង្រៀនណាម្នាក់ចាក់នៅឡើយនោះទេ។ មិនតែប៉ុណ្ណោះ លោកស្រីបានអំពាវនាវឱ្យអាជ្ញាធរចាត់វិធានការតាមផ្លូវច្បាប់ចំពោះជនផ្សព្វផ្សាយព័ត៌មានបំពុលនេះ៕