ជនសង្ស័យម្នាក់ លាក់ខ្លួនពួនអាត្មាសម្ងំក្នុងបង្គន់ក្នុងផ្សារទំនើប ស៊ីធី ម៉ល ច្របាច់.ក និង វាយស្ត្រីអនាម័យម្នាក់ ប្លន់យកទូរស័ព្ទ

TNM(ភ្នំពេញ) ៖ជនសង្ស័យម្នាក់ បានលាក់ខ្លួនពួនអាត្មាសម្ងំក្នុងបង្គន់ក្នុងផ្សារទំនើប ស៊ីធី ម៉ល ច្របាច់.ក និង វាយស្ត្រីអនាម័យម្នាក់ប្លន់យកទូរស័ព្ទ ។ ក្រោយធ្វើសកម្មភាពបានសម្រេច ជនសង្ស័យបានរត់គេចខ្លួន តែត្រូវបានសន្តិសុខផ្សារ តាមចាប់ខ្លួនបានមកវិញ ភ្លាមៗ។

ហេតុការណ៍នេះ កើតឡើងកាលពីល្ងាចថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១ នៅចំណុចផ្សារទំនើប ស៊ីធី ម៉ល សង្កាត់វាលវង់ ខណ្ឌ៧មករា ។

សមត្ថកិច្ច ថ្លែងថា ជនរងគ្រោះឈ្មោះ វ៉ាន់ លក្ខិណា ភេទស្រី អាយុ៣១ឆ្នាំ មុខរបរអនាម័យនៅផ្សារស៊ីធីម៉ល បានចូលក្នុងបន្ទប់ទឹកបត់ជើងស្រាប់តែមានជនសង្ស័យ ឈ្មោះ សុខ តូលី អាយុ២៧ឆ្នាំ មុខរបររត់តុនៅច្បារអំពៅ បានលោតមកច្របាច់.ក និង វាយយកទូរស័ព្ទពីជនរងគ្រោះ រួចរត់គេចខ្លួន តែត្រូវបានសន្តិសុខផ្សារ ចាប់ខ្លួនបានមកវិញ ។

ជនសង្ស័យ ត្រូវបានធ្វើតេស្តរកសារធាតុញៀន ដោយលទ្ធផល គឺ វិជ្ជមាន ដែលពេលនេះ សមត្ថកិច្ចកំពុងសាកសួរតាមនីតិវិធី ៕

អត្ថបទដែលជាប់ទាក់ទង