រដ្ឋបាលស្រុកបារាយណ៍ បានសំណេះសំណាល និងចែកអំណោយមនុស្សធម៌ចែកជូនគ្រួសារងាយរងគ្រោះចំនួន២៥ គ្រួសារ នៅឃុំបល្ល័ង្ក
នៅព្រឹកថ្ងៃ២៥ ខែមេសា ឆ្នាំ២០២២
លោក អួង សារឿន អភិបាលស្រុកបារាយណ៍ ព្រមទាំងសហការី បានយកអំណោយរបស់រដ្ឋបាលស្រុកបារាយណ៍ ទៅចែកជូនគ្រួសារងាយរងគ្រោះ និងលោកយាយ លោកតាចំនួន២៥គ្រួសារ ស្ថិតនៅក្នុងឃុំបល្ល័ង្ក ស្រុកបារាយណ៍ ខេត្តកំពង់ធំ។
នៅក្នុងឱកាសនេះលោក អួង សារឿនអភិបាលស្រុកបារាយណ៍ ក៏មានប្រសាសន៍ថា ការផ្ដល់អំណោយមនុស្សធម៌ជូនបងប្អូនងាយរងគ្រោះ និងលោកយាយ លោកតាក្នុងការដោះស្រាយជីភាពបានមួយគ្រាដែរ។ ដើម្បីចុះជួយពុកម៉ែបងប្អូនជាបន្តបន្ទាប់ លោកអភិបាលស្រុកលើកឡើងថា គ្រប់ទីកន្លែងទាំងអស់ ទីណាមានទុក្ខលំបាក ទីនោះតែងតែមានអំណោយចុះជួយជានិច្ច ដោយមិនទុកឱ្យបងប្អូនណាម្នាក់ អត់ស្បៀងអាហារនោះទេ ។
លោកអភិបាលស្រុកក៏បានផ្ដាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋ គឺត្រូវយកចិត្តទុកដាក់ថែទាំសុខភាព ពិសេសនាំគ្នាទៅចាក់វ៉ាក់សាំង(ដូសជំរុញ)ឱ្យបានគ្រប់ៗគ្នា នៅតាមមណ្ឌលសុខភាព និងរក្សាអោយបាននូវ(៣កុំ៣ការពារ)ដើម្បីការពារជំងឺកូវីដ-១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល។ សូមពុកម៉ែបងប្អូនណែនាំដល់កូនចៅ ត្រូវជៀសឲ្យឆ្ងាយពីគ្រឿងញៀន ព្រោះគ្រឿងញៀនបំផ្លាញខ្លួនឯង គ្រួសារ និងសង្គមជាតិទាំងមូល និងចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកទាំងអស់គ្នា ដើម្បីកុំឲ្យមានគ្រោះថ្នាក់ និងការបាត់បង់អាយុជីវិត ។ សូមឱ្យបងប្អូនចូលរួមថែរក្សាសន្តិភាព និងបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ដើម្បីយើងទាំងអស់គ្នា ។
សូមបញ្ជាក់ផងដែរថា អំណោយដែលបាន ផ្ដល់ជូន២៥គ្រួសារនោះ ក្នុងមួយគ្រួសារទទួលបាន÷ អង្ករ០១បេ មី០១កេស និងទឹកស៊ីអ៊ីវ០១យួរ ៕