តើអ្វីទៅជាទឹកស្ព្រីង?
ប្រភេទទឹកពិសានៅប្រទេសកម្ពុជាមានដូចជា ទឹកបន្សុទ្ធ ទឹករ៉ែ និងទឹកស្ព្រីង។ ប្រជាជនមួយចំនួនធំបានស្គាល់ពីទឹកបន្សុទ្ធ និងទឹករ៉ែ ដែលពួកគេមិនទាន់ស្គាល់ថាអ្វីទៅជាទឹកស្ព្រីងនៅឡើយទេ។
ទឹកស្ព្រីង គឺជាទឹកធម្មជាតិដែលមាននៅក្រោមដី និងផុសចេញពីក្រោមដីនៃតំបន់ជួរភ្នំ ហើយហូរមកលើផ្ទៃដីដោយធម្មជាតិ។ ជាទូទៅ ទឹកនេះត្រូវបានចាត់ទុកថាបានបន្សុទ្ធជាមុន ព្រោះបានឆ្លងកាត់តម្រងធម្មជាតិដូចជា ថ្មកំបោរ ថ្មភក់ និងដីឥដ្ឋ។ វាផ្ទុកទៅដោយសារធាតុរ៉ែជាច្រើនប្រភេទដូចជា សូដ្យូម ប៉ូតាស្យូម កាល់ស្យូម នីទ្រីត ជាដើមដែលសារធាតុរ៉ែទាំងនេះមានសារៈប្រយោជន៍ជួយទ្រទ្រង់រាងកាយ និងធ្វើឲ្យអ្នកបរិភោគទទួលបានសុខភាពល្អ។
ប្រូវីដា ជាប្រភេទទឹកស្ព្រីងដែលយកចេញពីប្រភពទឹកធម្មជាតិនៃជួរភ្នំស្ថិតក្នុងខេត្តកំពត និងផ្ទុកដោយសារធាតុរ៉ៃជាច្រើនប្រភេទដូចជា សូដ្យូម ប៉ូតាស្យូម កាល់ស្យូម នីទ្រីត ជាដើម។ ទឹកស្ព្រីងប្រូវីដា ត្រូវបានផលិតទៅតាមស្តង់ដារអន្តរជាតិ ដោយឆ្លងកាត់ប្រព័ន្ធចម្រោះមីក្រូវៃឆ្លាត (Smart Micro Filter) ពីសហរដ្ឋអាមេរិក។ ទឹកស្ព្រីងប្រូវីដា មានកម្រិត pH ស្មើនឹង6.85 (នៅឆមាសទី១ ឆ្នាំ២០២២) ដែលល្អបំផុតសម្រាប់សុខភាព។ ទាំងនេះត្រូវបានវិភាគ និងបញ្ជាក់ដោយផ្ទាល់ពីមន្ទីរពិសោធន៍ដែលទទួលស្គាល់ជាអន្តរជាតិនៃវិទ្យាស្ថានប៉ាស្ទ័រ។
លើសពីនេះទៅទៀត ទឹកស្ព្រីងប្រូវីដា បានគោរពទៅតាមស្ដង់ដារនៃការវេចខ្ចប់យ៉ាងត្រឹមត្រូវ ដែលត្រូវបានទទួលស្គាល់គុណភាពអន្តរជាតិ ISO 9001: 2015, ISO 22000:2018, HACCP និង GMP ពីគណៈកម្មាធិការទទួលស្គាល់គុណភាព ISO នៅប្រទេសអង់គ្លេស។
ទឹកស្រ្ពីងប្រូវីដា ជាជម្រើសដ៏ល្អសម្រាប់សុខភាពអ្នក និងក្រុមគ្រួសារ។ ប្រូវីដាចំណុះ៣៣០ម.ល សក្ដិសមសម្រាប់គ្រប់កម្មវិធី ប្រូវីដាចំណុះ៥០០ម.ល សម្រាប់ការប្រើប្រាស់ទូទៅ ប្រូវីដាចំណុះ១,៥ល ល្អបំផុតសម្រាប់អ្នកហាត់ប្រាណ និងអាចឆុងទឹកដោះគោបាន។
#ប្រូវីដាទឹកស្ព្រីងសុខភាព
សម្រាប់ព័ត៌មានបន្ថែមអាចចូលទៅកាន់៖
- ហ្វេសបុកផេក៖ [Provida Water]( https://www.facebook.com/ProvidaWater/) ឬតាមរយៈទូរស័ព្ទលេខ 099 784 078, 087 784 078, និង 088 878 7978
- ក្រុមហ៊ុន ដូនពេញ ត្រេឌីង ឯ.ក ជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនដូនពេញ (ខេមបូឌា) គ្រុប