រដ្ឋបាលខេត្តមណ្ឌលគិរី បើកកិច្ចប្រជុំអនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩

មណ្ឌលគិរី៖ នាព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២ រដ្ឋបាលខេត្តមណ្ឌលគិរី បានបើកកិច្ចប្រជុំអនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្រោមអធិបតីភាព ឯកឧត្តម ថង សាវុន អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី និងមានការចូលរួមពី លោក ឈឹម កាន អភិបាលរងខេត្ត លោក លោកស្រី ប្រធានមន្ទីរ និងជាសមាជិកអនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ នាយករដ្ឋបាលសាលាខេត្ត និងអភិបាលក្រុង/ស្រុកតាម (Zoom) ដែលប្រពឹត្តទៅ នៅសាលប្រជុំសាលាខេត្តមណ្ឌលគិរី។

កិច្ចប្រជុំនេះក្នុងគោល បំណងពិនិត្យនិងស្រាវជ្រាវរៀបចំផែនការបន្តដើម្បីជម្រុញប្រជាពលរដ្ឋចាក់វ៉ាក់ សាំងកូវីដ.១៩ ឱ្យបានគ្រប់ដូសនិងគ្រប់ៗគ្នា និងរៀបចំកំលាំងសហការជាមួយគ្រូពេទ្យកំណត់គោលដៅទីតាំងចាក់វ៉ាក់សាំងតាមបណ្តាស្រុក  ចល័តតាមផ្ទះនិង  វត្តអារ៉ាម សាលារៀន ក្រុមហ៊ុន សហគ្រាស ផ្ទះសំណាក់ ជាពិសេសកន្លែងដែលមាន កម្មករចំណាកស្រុកមកបំពេញការងារ៕សម្រួលដោយ ទៀង បុណ្ណរី

 

អត្ថបទដែលជាប់ទាក់ទង