ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញចុះពិនិត្យអគារសិក្សាវិទ្យាល័យ
នាព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១នេះ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញចុះពិនិត្យអគារសិក្សាវិទ្យាល័យបាកាន និងបានសំណេះសំណាលជាមួយក្មួយសិស្សានុសិស្សដែលកំពុងសិក្សានៅតាមថ្នាក់រៀន ។
ការចុះសំណេះសំណាលនេះ មានការចូលរួមពីលោក ផាយ ឡេង អភិបាលនៃគណៈអភិបាលស្រុកបាកាន មន្ត្រីជំនាញផ្នែកសំណង់នៃមន្ទីរដ.ន.ស.សខេត្ត លោកនាយករដ្ឋបាលសាលាស្រុក អធិការនគរបាលស្រុក លោកប្រធានការិយាល័យអ.យ.កស្រុក លោកប្រធានការិយាល័យដ.ន.ស.ភស្រុក លោកនាយកសាលា និងលោកគ្រូ អ្នកគ្រូ ។
ការចុះពិនិត្យអាគារសិក្សាជាក់ស្តែងឃើញថា អាគារមួយចំនួនមានការបាក់បែកទ្រុឌទ្រោម ឯកឧត្តម ក៏បានសម្រេចធ្វើការជួសជុលអាគារមួយខ្នងមាន ៥ បន្ទប់ នឹងបានឧបត្ថម្ភអគារថ្មី ១ ខ្នងពីរជាន់មាន ១២ បន្ទប់សម្រាប់ជាចំណងដៃដល់ក្មួយនៃវិទ្យាល័យបាកាន ដែលមានបញ្ហាជួបការខ្វះខាតនៅបន្ទប់សិក្សា ដោយកំណើនសិស្សមានចំនួនច្រើនក្នុងឆ្នាំ២០២១នេះ ។
សូមបញ្ជាក់ថាការជួសជុលអាគារ ១ខ្នង មាន ៥បន្ទប់ និងចាប់ផ្តើមនៅដើមខែមីនា ឆ្នាំ២០២១ ខាងមុខនេះ។




