អភិបាលខេត្តបន្ទាយមានជ័យ ប្រគល់សម្ភារ បរិក្ខារពេទ្យជាអំណោយរបស់សម្ព័ន្ធមេត្រីភាពខេត្តយូណាន ដល់មន្ទីរពេទ្យក្នុងខេត្តបន្ទាយមានជ័យ

សម្ភារ បរិក្ខារពេទ្យអំណោយរបស់សម្ព័ន្ធមេត្រីភាពគឺខេត្តយូណានដល់រដ្ឋបាលខេត្តបន្ទាយមានជ័យសម្រាប់បែងចែកដល់មន្ទីរពេទ្យនិងមណ្ឌលព្យាបាលជម្ងឺកូវីដ១៩ នានាក្នុងខេត្ត ត្រូវបាន ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តនិងលោកប្រធានមន្ទូីរសុខាភិបាលនៃរដ្ឋបាលខេត្តធ្វើការប្រគល់ ទទួល នាថ្ងៃទី២១ខែមេសាឆ្នាំ២០២២។

លោកវេជ្ជបណ្ឌិតឡេ ច័ន្ទសង្វាត ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តបន្ទាយមានជ័យបានអោយដឹងថា: សម្ភារ:  បរិក្ខារពេទ្យអំណោយរបស់សម្ព័ន្ធមេត្រីភាពខេត្តយូណាននោះរួមមាន : ១-អាវការពារសម្រាប់គ្រូពេទ្យ(Cconverall.) ចំនួន២.០០០ឈុត ២-ម៉ាសការពារ ចំនួន២៥៥.០០០ ម៉ាស  ៣-ទីបវាស់អ៊ុកស៊ីសែនក្នុងសម្ពាធឈាម ៤-ឧបករណ៍ត្រួតពិនិត្យតាមដានខ្សែជីវិតអ្នកជម្ងឺ (Patient Monitor) ចំនួន ១០។ ៥-ឧបករណ៍ធ្វើតេស្ត Infra Checked Therno  ចំនួន ៤០០។ ៦-ឧបករណ៍វាស់សម្ពាធឈាម ស្វ័យប្រវត្តិ (Auto Blood Pressor) ចំនួន ៣០០។

៧- ឧបករណ៍បឺតស្លេស (Respiratory Suction )ចំនួន៤។
៨-ឧបករណ៍ផលិតអុកស៊ីសែន ចំនួន១០ និង៩-បំពង់អុកស៊ីសែនចំនួន៧៤ បំពង់។
សម្ភារ: បរិក្ខារពេទ្យត្រូវបានបែងចែកទៅអោយមន្ទីរពេទ្យខេត្តមិត្តភាពកម្ពុជា ជប៉ុនមង្គលបូរី  មន្ទីរពេទ្យបង្អែកប៉ោយប៉ែត មន្ទីររពេទ្យបង្អែកថ្មពួក មន្ទីររពេទ្យបង្អែកព្រះនេត្រព្រះ  មន្ទីររពេទ្យបង្អែកម៉ាឡៃសន្តិភាព មន្ទីររពេទ្យបង្អែកអូរជ្រៅ មន្ទីររពេទ្យបង្អែកសិរីសោភ៍ណ មន្ទីររពេទ្យបង្អែកស្វាយចេក មន្ទីររពេទ្យបង្អែកភ្នំស្រុកនិងមណ្ឌលព្យាបាលខ្លាកូនហ៊ុន សែនខ្លាកូនថ្មី។

ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យមានប្រសាសន៍ថា :ក្នុងនាមពលរដ្ឋនិងរដ្ឋបាលខេត្តបន្ទាយមានជ័យ លោកសូមថ្លែងកោតសរសើរនិងថ្លែងអំណរគុណដល់បក្ស រដ្ឋនិងប្រជាជនខេត្តយូណាម ជាសម្ព័ន្ធមេត្រីភាពតាមរយ:សមាគមមូលនិធីមិត្តិភាពទំនាក់ទំនងអន្តរជាតិប្រជាប្រិយខេត្តយូណាម សាធារណរដ្ឋប្រជាមានិតចិន ដែលជានិច្ចជាកាលបានឧបត្ថម្ភគាំទ្រដល់ប្រជាពលរដ្ឋនិងរដ្ឋបាល ក៏ដូចវិស័យនានានៅខេត្តបន្ទាយមានជ័យ។

ឯកឧត្តម អ៊ុំ រាត្រី បន្តថា : អំណោយសម្ភារ: បរិក្ខារពេទ្យលើកនេះទៀត ស្រាយវិបត្តិសាកលនៃការរីករាលដាលជម្ងឺកូវីដ១៩ ប៉ុណ្ណោះទេ។
ប៉ុន្តែវាបានពង្រឹង ពង្រីកអោយត្រចះត្រចង់បន្ថែមទៀត “មិត្តភាពដែកថែប រួមរួមសាមគ្គីជំនះឧបស័គ្គរវាងចិន កម្ពុជា និយាយរួម។និងនិយាយដោយឡែក ខេត្តយូណាននិងខេត្តបន្ទាយមានជ័យ៕សម្រួលដោយ ទៀង បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង