ថ្ងៃនេះ មិនមានរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីនោះទេ ខណៈអ្នកជំងឺម្នាក់ជាសះស្បើយ
TNM(ភ្នំពេញ) ៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានប្រកាសមិនមានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ថ្មីនោះទេ ខណៈអ្នកជំងឺម្នាក់ត្រូវបានព្យាបាលជាសះស្បើយ។
សូមជម្រាបថា គិតត្រឹមម៉ោង៧៖០០នាទីព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ៤៧៩នាក់ ក្នុងនោះអ្នកព្យាបាលជាសះស្បើយចំនួន៤៧០នាក់ និងអ្នកជំងឺ៩នាក់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕