សម្ដេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំ ស្តីពីស្ថានភាពនៃការងារគ្រប់គ្រង ដឹកនាំមន្ត្រីពន្ធនាគារ

សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំ ស្តីពីស្ថានភាពនៃការងារគ្រប់គ្រង ដឹកនាំមន្ត្រីពន្ធនាគារ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ ប្រចាំការ, រដ្ឋលេខាធិការ, អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ, អគ្គនាយកដ្ឋានរដ្ឋបាល, អគ្គលេខាធិការដ្ឋានក្រសួងមហាផ្ទៃ, អគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ, អគ្គនាយកដ្ឋានពន្ធនាគារ ព្រមទាំងមន្រ្តីពាក់ព័ន្ធជាច្រើនរូបទៀត។ នាឱកាសនោះ សម្ដេចក្រឡាហោម ស ខេង មានប្រសាសន៍ថា កិច្ចប្រជុំនាពេលព្រឹកនេះ គឺរៀបចំធ្វើឡើងដើម្បីរួមគ្នាពិនិត្យ ពិភាក្សា និងដោះស្រាយនូវបញ្ហាមួយចំនួន ដែលជាការសំណូមពររបស់អគ្គនាយកដ្ឋានពន្ធនាគារ៕ សម្រួលដោយ ទៀង បុណ្ណរី

 

 

អត្ថបទដែលជាប់ទាក់ទង